ព្រឹតិ្តការណ៍ថ្មីៗ

ចាក់សោរចោលមិនបិទបារ៉ែតភ្លើង ឆ្លងចរន្តអគ្គិសនី ឆេះម៉ត់!

2 ខែ មុន 562 តូ សុផល

ភ្នំពេញ៖ នៅវេលាយប់ម៉ោង ៨’១៥នាទី ថ្ងៃ សៅរ៍ ១២ កើត​ ខែ ជេស្ឋ ​ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស ២៥៦២​ ត្រូវនឹងថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ២០១៨ មានករណីអគ្គិភ័យកើតឡើងនៅចំនុចផ្ទះជួល ក្នុងភូមិត្នោតជ្រុំ៦សង្កាត់ បឹងទំពន់ ទី២ ខណ្ឌមានជ័យ ។

ក្នុងនោះដែរ ឡានពន្លត់អគ្គិភ័យរបស់ស្នងការរាជធានីភ្នំពេញ បានចុះបាញ់អន្តរាគមន៍ពន្លត់ លើខ្នងផ្ទះជួលចំនួន៥បន្ទប់ ដោយប្រើប្រាស់ទឹកអស់ចំនួន ៧គ្រឿង (ឡានមក១១គ្រឿង ) ។

ករណីការឆាបឆេះលើខ្នងផ្ទះជួល គឺកើត ចេញពីការឆ្លងចរន្ត អគ្គិសនីក្នុងបន្ទប់ផ្ទះជួលទី ២ ក្នុងចំណោមបន្ទប់ទាំង៥ផ្ទះជួល ដោយសារម្ចាស់ផ្ទះជួលចាក់សោរចេញទៅខាងក្រៅ មិនបិតបារ៉ែតភ្លើងទើបបណ្តាលអោយមានការឆាបឆេះតែម្តង ។

ករណីការឆាបឆេះក្នុងបន្ទប់ផ្ទះជួលខាងលើនេះគឺមិនបណ្តោយអោយរងរបួស ឬក៍គ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ ។

ឡានអន្តរាគមន៍របស់ស្នងការរាជធានីភ្នំពេញបានគ្រប់គ្រងស្ថាការណ៍ ១០០%ប្រើរយះពេល១ម៉ោង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ