ព្រឹតិ្តការណ៍ថ្មីៗ

លោក ឌី រ័ត្នខេមរុណ ផ្តល់អំណោយ ជូនលោកយាយពិការជើង និង កុមារី មហារីកភ្នែក ជួបជីវភាព លំបាក រស់ក្នុង សង្កាត់បឹងទំពន់ទី១ និង សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ

6 ខែ មុន 172 តូ សុផល

ភ្នំពេញ៖ នៅព្រឹកម៉ោង ១០ និង ៣០នាទី ថ្ងៃ សៅរ៍ ១២ កើត​ ខែ ជេស្ឋ ​ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស ២៥៦២​ ត្រូវនឹងថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ២០១៨ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង ជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ រួមទាំងលោក សួស សារិន ចៅសង្កាត់បឹងទំពន់ទី១ និង សមាជិក សមាជិកា អនុសាខាកាកបាទក្រហមខណ្ឌ យកអំណោយ មនុស្សធម៍ ជូន ០២គ្រួសារ ដែលគ្រួសារទី១ លោក យាយ ម្នាក់ កើតជំងឺ ទឹកនោមផ្អែម ត្រូវបានកាត់ជើងម្ខាង និងជួបជីវភាពខ្វះខាតក្នុងបន្ទុកគ្រួសារ រស់នៅសង្កាត់ភូមិសន្សំកុសល ១ សង្កាត់ បឹងទំពន់ទី ១ ខណ្ឌមានជ័យ ។

និងចុះសួរសុខទុក្ខ គ្រួសារទី ២ កុមារី ឈ្មោះ ថុល ចាន់ស្រី ម៊ី អាយុ ៤ឆ្នាំ កើតជំងឺ មហារីកភ្នែក ដោយតំរូវវះកាត់ភ្នែក ជួបជីវភាពលំបាករស់ក្នុងខ្ទមកំសត់ ដោយមានឳពុកម្តាយជាអ្នកកម្មករ សំណង់ រស់នៅក្នុងភូមិ ព្រែកតាគង់ ១ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ។

ក្នុងនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បាននាំប្រសាសន៍សួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែគិតគូរខ្ពស់ ចំពោះសុខទុក្ខ មនុស្សចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋទីទាល់ក្រ ខ្យល់ព្យុះ សុខភាព មាតា និង ទារក ក៏ដូចជាគ្រោះមហន្តរាយផ្សេងៗកើតឡើងជាយថាហេតុនៅទូទាំងប្រទេសផងដែរ ។

ក្នុងអំណោយមនុស្សធម៏ដែលត្រូវចែកជូន២គ្រួសាររួមមាន :
ក្នុង១គ្រួសារ ទទួលបាន អង្ករ ២បាវ . ទឹកត្រី ២យ៉ួរ.ទឹកសុទ្ធ ២កេះ.មី ១កេះ និងគ្រឿងសំភារះ ផ្ទះបាយ ១ឈុត រួមទាំងថវិកា ២០ម៊ឺនរៀល ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!