ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តទំនើប១គ្រឿងកំពុងបើកបរស្រាប់តែឆេះនៅមុខសាលាបឋមសិក្សាភ្នំសំពៅ

4 ខែ មុន 394 តូ សុផល

បាត់ដំបង៖នៅវេលម៉ោង១៧និង០០នាទី ល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨

មានរថយន្តឡិសសុី RX 300 ឆ្លងចរន្តឆេះបង្កការភ្ញាក់ផ្អើលនៅលើទ្រូងផ្លូវជាតិលេខ57A ខាងមុខសាលាបឋមសិក្សាភ្នំសំពៅខណះកំពុងបើកបរ។

ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានអោយដឹងថា៖ម្ចាស់រថយន្តឈ្មោះ ឌីន សៅ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិអូរទាក ឃុំអូរតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់ថា:រថយន្តខាងលើខូចខាតយ៉ាងដំណំផ្នែកខាងមុខ៕ដោយសុខ កុសល

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ