ព្រឹតិ្តការណ៍ថ្មីៗ

បែកធ្លាយរឿងតុលាកាខេត្តកំពង់ធំដោះលែងជនបង្កអោយមានសរីភាពចំណែកជនរងគ្រោះកំពង់ស្រែករកយុត្តិធម៌

4 ខែ មុន 399 តូ សុផល

កំពង់ធំ៖ បែកធ្លាយរឿងតុលាកាខេត្តកំពង់ធំដោះលែងជនបង្កករណីគ្រោះថ្នាក់ចរាចរបណ្តាលអោយមនុស្សស្លាប់ក្រោយពីបញ្ជួនដល់មន្ទីពេទ្យ។

ហើយត្រូវបានគេសង្ស័យថាលោក អិុត សុធា ព្រះរាជ្ញាអមសាលាដំបូងខេត្តកំពង់ធំដោះលែងជនបង្កអោយមានសរីភាពចំណែកជនរងគ្រោះកំពង់ស្រែករកយុត្តិធ។
អំពើអយុត្តិធនេះបានកើតឡើងបន្ទាប់ពីលោក នួន សំអូន អាយុ៤៤ឆ្នាំដែលត្រូវជាប្អូនប្រុសបង្កើតរបស្រ្តីរងគ្រោះក្នុងហេតុការគ្រោះថ្នាក់ចរាចរបង្កឡើងដោយម៉ូតូ១គ្រឿងបើកបុកបងស្រីរបស់គាត់ដែលកំពង់ដើរឆ្លងផ្លូវបណ្តាលអោយស្លាប់ក្រោយពីបញ្ជួនដល់មន្ទីពេទ្យបែជាជនបង្កត្រូវបានលោកព្រះរាជ្ញាខេត្តកំពង់ធំ អុិត សុធា ដោះលែងអោយមានសេរីភាពទៅវិញដោយពុំមានសងសំណងដល់ជនរងគ្រោះអ្វីបន្តិចសោះ។
តាមការរៀបរាប់ពីលោក នួន សំអូន អាយុ៤៤ឆ្នាំដែលត្រូវជាប្អូនប្រុសបង្កើតរបស្រ្តីរងគ្រោះបានអោយដឹងថា កាលពីថ្ងៃទី២០ខែតុលាឆ្នាំ២០១៥វេលាម៉ោង៩និង៣០នាទី ស្ថិតនៅលើផ្លូវលំក្រាលកៅស៊ូក្នុងភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ពេលនោះបងស្រីរបស់គាត់ឈ្មោះ នួន សំអឿន អាយុ៥៥ឆ្នាំស្នាក់នៅភូមិឃុំកើតហេតុខាងលើ បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងបំណងឆ្លងផ្លូវពេលនោះក៍មានម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ព័ណខ្មៅពាក់ស្លាកលេខកំពង់ធំ1G.4343បើកបរដោយយុវជនម្នាក់ឈ្មោះ រឿង សុខពន្លឺ អាយុ១៦ឆ្នាំនិងអ្នករួមដំណើម្នាក់ទៀតជិះពីក្រោយ ឈ្មោះ មឿន សុភ័ក្រ ភេទស្រីអាយុ១៥ ត្រូវជាប្អូនជីដូនមួយស្នាក់នៅភូមិត្រើយអូរ ឃុំព្នៅ ស្រុកសន្ទុកខេត្តកំពង់ធំបានបើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនក៍ជ្រុលទៅបុកបងស្រីរបស់គាត់ដែលកំពង់ដើរឆ្លងផ្លូវបណ្តាលអោយដួលបោកក្បាលទៅនិងថ្នល់ហូឈាមហើយបានស្លាប់ក្រោយពីបញ្ជួនដល់មន្ទីពេទ្យ។
លោក នួន សំអូន បន្តទៀតថាក្រោយកើតហេតុក៍មានកម្លាំងនគរបាលប៉ុស្តិ៍តាំងក្រសាំងសហការជាមួយនិងកម្លាំងនគរបាលចរាចរស្រុកសន្ទុកចុះមកធ្វើការវាស់វែងនិងនាំខ្លួនជនបង្កទៅសាកសួនៅអធិការដ្ឋាននគរបាលស្រុកសន្ទុកបានមួយយប់ក៍បញ្ជួនជនបង្កទៅស្នងការខេត្តកំពង់ធំក្រោយមកខាងក្រុមគ្រួសារជនរងគ្រោះទទួលដំណឹងថាជនបង្កត្រូវបានដោះលែងអោយត្រឡប់មកផ្ទះវិញហើយធ្វើអោយពួកគាត់មានការងឿងឆ្ងល់យ៉ាងខ្លាំងពព្រោះថាក្រុមគ្រួសារលោកមិនទាន់ទទួលបានសំណងអ្វីសោះ។
លោកបន្តថា នៅពេលដែលក្រុមគ្រួសារបានធ្វើបុណ្យសពបងស្រីរួចគាត់ក៍បានទៅសួពីដំណោះស្រាយរឿងបងស្រីគាត់និងជនបង្កនៅស្នាងការនគរបាលខេត្តកំំពង់ធំប៉ុន្តែសមត្ថកិច្ចបានប្រាប់ថារឿងនេះផុតដៃរបស់លោកហើយគឺបញ្ជួនសំណុំរឿងទៅតុលាកាអស់ហើយ។ក្រោយមកទៀតបងស្រីរបស់គាត់ឈ្មោះ ឱក សំណាង ជាដំណាងចូលដោះស្រាយបានទៅសួនាំនៅតុលាកាទៀតប៉ុន្តែខាងតុលាកាប្រាប់ចាំហៅភាគីបង្កមកដោះស្រាយជួនសូមបងស្រីត្រឡប់ទៅវិញសិនចុះ។
លោក នួន សំអូន បានបន្តទៀតថាជាច្រើនលើកច្រើនសារហើយអោយតែខាងក្រុមគ្រួសារលោកទៅសួនាំរឿងបងស្រីគាត់ស្លាប់ហើយជនបង្កត្រូវបានដោះលែងនោះខាងតុលាកាតែងតែឆ្លើយថាចាំហៅខាងជនបង្កមកដោះស្រាយរហូត។ហើយបើគិតមកដល់ពេលនេះការរងចាំរបស់ក្រុមគ្រួសារលោកអស់រយះពេលជិត៣ឆ្នាំហើយ។ចំណែកជនបង្កត្រូវបានតុលាកាដោះលែងអោយមានសេរីភាពទៅវិញ។ដូច្នេះហើយលោកសូមសំណូមពរដល់លោកប្រធានតុលាកាខេត្តកំពង់ធំមេត្តាជួយរកយុត្តិធអោយក្រុមគ្រួសាររបស់លោកផងកុំអោយជនបង្ករួចខ្លួនដោយពុំបានសងសំណងអ្វីបន្តិចទាល់តែសោះសំរាប់គ្រួសាររងគ្រោះដែលគាត់បបាត់បង់ជីវិតបងស្រីទាំងមូលនោះ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ