ព្រឹតិ្តការណ៍ថ្មីៗ

ចិនទៀត! របួសធ្ងន់៣នាក់ ករណីគ្រោះថ្នាក់រវាងរថយន្ត និង រថយន្ត នៅស្រុកព្រៃនប់

1 ខែ មុន 198 តូ សុផល

ភ្នំពេញ៖ នៅ​ថ្ងៃ​សុក្រ​ ១១កើតខែ​ជេស្ឋ​ ឆ្នាំ​ច​ សំរឹទ្ធស័ក​ ព.ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែ​ឧសភា​​ ឆ្នាំ​២០១៨ វេលាម៉ោង​ ១៨:៤៥នាទី

​ លើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ២១០-២១១​ ស្ថិតនៅ​ក្នុង​ភូមិ​ពូធឿង​ ឃុំ​បិតត្រាង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​ រវាង​ រថយន្ត​ ០១គ្រឿង​ម៉ាក​ LEXUS RX 300 ពណ៌ ស្ករ​ ពាក់ផ្លាកលេខ​ភ្នំពេញ​2AR-1640 បើកបរ​ដោយ​ឈ្មោះ​ YI SAONG AON ភេទ​ ប្រុស​ អាយុ​ ៤៥ឆ្នាំ​ ជនជាតិ​ ចិន​ មុខរបរ​ កម្មករសំណង់​ ស្នាក់នៅ​ក្នុង​ភូមិ​អ៊ុង​ ឃុំ​រាម​ ស្រុក​ព្រៃនប់​ ខេត្តព្រះសីហនុ​ (បញ្ជាក់​អ្នកបើកបរ​រថយន្ត​ ជនជាតិ​ ចិន​ គ្មាន​បណ្ណ​បើកបរ​ទេ)​ ​ ​មានទិសដៅពី​ភ្នំពេញ​ ឆ្ពោះ​មក​ ខេត្ត​ព្រះសីហនុ​ លុះដល់ចំណុចខាងលើ​ក៏​បាន​បុក​ពី​ខាង​ក្រោយ​ម៉ូតូ​ ០១គ្រឿង​ម៉ាក​ SUZUKI smash ពណ៌​ ខ្មៅ​ ពាក់ផ្លាកលេខ​ព្រះសីហនុ​1D-0105 បើកបរ​ដោយ​ឈ្មោះ​ សោម ឃឿនភេទប្រុសអាយុ៦០ឆ្នាំ​ មុខរបរ​ មន្ត្រី​នគរបាល​ចូលនិវត្តន៍​ ប្រពន្ធឈ្មោះ​ ឃួន លុនអាយុ៥៨ឆ្នាំ នឹងក្មេងប្រុស ឈ្មោះឃឿន ចាន់លាភ អាយុ០៥ខែ​ មានទិសដៅ​ស្របគ្នា​។

គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​រងរបួស​​មនុស្ស​ចំនួន​ ០៣នាក់​ ស្រី​ ០១នាក់​ ក្មេង​ប្រុស​ ០១នាក់​ ៖
១-ឈ្មោះ​ សោម​ ឃឿន​ អ្នកបើកបរ​ម៉ូតូ​ រងរបួស​ បាក់​ជើង​ស្តាំ​ (ធ្ងន់)
២-ឈ្មោះ​ ឃួន​ លន់​ អ្នករួម​ដំណើរ​លើ​ម៉ូតូ​ រងរបួស​ បាក់​ជើង​ស្តាំ​(ធ្ងន់)
៣-ឈ្មោះ​ ឃឿន​ ចាន់​ ក្មេង​ប្រុស​ រងរបួស​ធ្ងន់​
ជនរងគ្រោះ​ទាំង​អស់​​ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​។

ចំណែក​អ្នកបើកបរ​រថយន្ត​ ជនជាតិ​ ចិន​​ បាន​នាំ​ខ្លួន​មក​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ដើម្បី​បន្ត​នីតិវិធី​។
រីឯ​វត្ថុ​តាង​រថយន្ត​ និង​ ម៉ូតូ​ បានយក​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ