ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ត្រូវសមត្ថកិច្ចខណ្ឌមានជ័យឃាត់ខ្លួម

6 ខែ មុន 12 តូ សុផល

ភ្នំពេញ៖ ឃាត់ជនសង្ស័យម្នាក់ ករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃ សៅរ៍ ១២ កើត ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៥ម៉៣០នាទីទាបភ្លឺ កម្លាំងនគរបាលប៉ុស្តិ៍​ចាក់អង្រែលើ បានសហការជាមួយកម្លាំងផ្នែកអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែលើ ហើយពេលមកដល់​ចំណុច ផ្លូវ​លំ ក្រុមទី០៨ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ ក៏បានឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន ០១ នាក់ ពីបទ ជួញដូរដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន ដែល​មាន​ឈ្មោះ ពៅ រ័ត្នមុន្នី ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ​និង ទីលំ​នៅ ​ មិនពិតប្រាកដ ។

វត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន)​ ចំនួន ០៥ កញ្ចប់ថង់តូច ។

បច្ចុប្បន្ន​​ជន​សង្ស័យពៅ រ័ត្នមុន្នី ឃាត់​ខ្លួននៅ​អធិការដ្ឋាននគរ​បាល​ខណ្ឌមានជ័យ ដើម្បី​កសាង​​សំណុំ​រឿងចាត់តាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!