ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋមានជីវភាពខ្វះខាត២០គ្រួសារ ទទួលអំណោយពីអនុសាខាកាកបាទក្រហមខណ្ឌសែនសុខ

1 ខែ មុន 184 តូ សុផល

ភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៏ ១២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ២០១៨

គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសុខ បានចែកអំណោយមនុស្សធម៍ជូនប្រជាពលរដ្ឋ ដែលខ្វះខាតជីវភាពចំនួន ២០ គ្រួសារ នៃសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ក្រោមអធិតិភាពលោក សក់ ចន្ទ័កញ្ញារិទ្ធ ប្រធាគណៈកម្មាធិកា អនុសាខាកាកបាទក្រហមកម្ពុជា និងជាអភិបាលរង ខណ្ឌសែសុុខ លោក តាំងសុភារុធ អនុប្រអានកិត្តិយស និងលោក ញ៉ាត សាម៉េត ជាចៅសង្កាត់គោកឃ្លាង ។

ក្នុងមួយគ្រួសារទទួលបានអង្ករ ៣០ គីឡូ, ទឹកក្រូច និងទឹកផ្លែឈើ១២ កំប៉ុង, ស្ករស១ គីឡូ, ទឹកដោះគោ៣ កំប៉ុង, ទ្រីខ៣កំប៉ុង,តែ៥កញ្ជប់,សាច់ក្រក១៣ គ្រាប់,ទឹកបរិសុទ្ធ១ កេស,ទឹកទ្រី១យូរ,ទឹកស៊ីអ៊ីវ១យូរ,ធុងជ័រ១,ធុងទឹកកក និងបំពុងទឹកក្តៅ១,ឆ្នាំងបាយ១,កាធុនជ័រ១,វែកបាយ វែកសម្លរ និងវែកឆា១,ស្លាបព្រា និងសម១,ជ្រុញ១,កន្ថោរទឹកមាត់១ និងថវិកា ៤០,០០០ រៀល ក្នុងនោះថវិការរបស់លោកចៅសង្កាត់ ២០០,០០០ រៀល៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ