ព្រឹតិ្តការណ៍ថ្មីៗ

អនុវត្តច្បាប់ចរាចរ ឃាត់បានយុវជន២នាក់ ដកហូតថ្នាំញៀនក្រាមសថ្លាមួយកញ្ចប់

1 ខែ មុន 20 តូ សុផល

ភ្នំពេញ៖យុវជន០២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនព្រមទាំងដកហូត

បានថ្នាំញៀនប្រភេទក្រាមសថ្លាមួយកញ្ចប់ថង់តូចខណះពេលដាក់គោលដៅអនុវត្តច្បាប់ចរាចរណ៍ជើងគោក។ហេតុការណ៍ឃាត់ខ្លួនយុវជនទាំង២នាក់កាលពីម៉ោង១៥និង០០នាទីរសៀលថ្ងៃទី២៥ឧសភា២០១៨
នៅចំណុចផ្លូវ១៩៨៦ភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ប្រភពបានប្រាប់ថាមុនឃាត់ខ្លួនយុវជនទាំង២នាក់ស្របពេលកម្លាំងសមត្ថកិច្ចខណ្ឌដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ជើងគោកនៅចំណុចខាងលើបានឃើញយុវជនទាំង២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាឆ្លងកាត់គោលដៅដោយមានការសង្ស័យក៍ហៅត្រួតពិនិត្យនិងឆែកឆេរនៅជាប់ខ្លួនឃើញមានថ្នាំញៀនប្រភេទក្រាមសថ្លាមួយកូនថង់តូចជាប់ខ្លួនក៍ឃាត់ខ្លួនតែម្តង។

ជនសង្ស័យទី១ឈ្មោះ ចន សុផាន់ណា អាយុ២១ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលភូមិរោងចក្រសង្កាត់គោកឃ្លាងខណ្ឌសែន
សុខ។ទី២ឈ្មោះថៃ ពោជ អាយុ២៤ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលភូមិរោងចក្រសង្កាត់គោកឃ្លាងខណ្ឌសែនសុខ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានឃាត់ខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ