ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តឃ្លប់ដឹកស្រាបៀរAnchor ជាប់ហ្គា ហ្វ្រាំងក្រឡាប់លើសួន ធ្លាយទ្រុងចាក់ស្រាបៀចោល

1 ខែ មុន 163 តូ សុផល

ភ្នំពេញ ៖ រថយន្តក៉ូរ៉េឃ្លប់ដឹកស្រាបៀមួយគ្រឿង ក្រឡាប់ធ្លាយទ្រុងចាក់ស្រាបៀចោលពេញផ្លូវ

បោកលើសួនទ្រូងផ្លូវ មនុស្ស៣នាក់រងរបួសស្រាល កាលពីវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវហាណូយ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

រថយន្តបង្កម៉ាក ហុីយ៉ាន់ដាយ ឃ្លប់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-5963 ដឹកស្រាបៀពេញរថយន្ត ជិះគ្នា៣នាក់លើរថយន្ត ។

មុនពេលកើតហេតុ រថយន្តបើកតាមបណ្តោយផ្លូវហាណូយពីជើងទៅត្បូង លុះដល់ចំណុចខាងលើ ជាប់ហ្គា សម្លេងរោទ៍ ទើបហ្វ្រាំង ដើម្បីទប់ បែជាក្រឡាប់ខ្លួនឯងបោកទៅលើសួន ទ្រូងផ្លូវ បណ្តាលឲ្យធ្លាយទ្រុង ខ្ទាតស្រាបៀ រាយប៉ាយពេញផ្លូវ អ្នកជិះ៣នាក់រងរបួសស្រាលតែសំណាងល្អមិនប៉ះពាល់ដល់អ្នកធ្វើដំណើរឆ្លងកាត់ទៅមកប៉ុន្តែសួរច្បាររងការខូចខាត ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ សម្រួលចរាចរណ៍ ជៀសវាងកកស្ទះ ឲ្យម្ចាស់រករថយន្តស្ទូចមកលើកដោយខ្លួនឯងហើយយករថយន្តខាងលើមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំដោះស្រាយពេលក្រោយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ