ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធ បន្តដឹកនាំកម្លាំងប្រជាការពារខណ្ឌ ចុះរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ

4 ខែ មុន 55 តូ សុផល

ភ្នំពេញ៖ ដើម្បីអបអរសាទរ ព្រឹត្តិការណ៍បើកកីឡាជាតិលើកទី២ ឆ្នាំ២០១៨ ដែលប្រារពឡើងនៅពហុកីឡាដ្ឋានជាតិអូឡាំពិក

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹក ថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០១៨ នេះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកម្លាំងប្រជាការពារខណ្ឌដូនពេញ យកទង់ជាតិ ទៅចងតាមបណ្តោយមហាវិថីព្រះនរោត្តម មហាវិថីព្រះមុនីវង្ស មហាវិថីសហព័ន្ធរុស្ស៊ី តីរៈវិថីព្រះស៊ីសុវត្ថិ ផ្លូវភ្លោះព្រះអង្គឌួង មហាវិថីព្រះសុរាម្រិត មហាវិថីសម្តេចសុធារស មហាវិថីព្រះសីហនុ និងផ្លូវសំខាន់ៗមួយចំនួនបន្ថែមទៀតក្នុងមូលដ្ឋានខណ្ឌដូនពេញ ។

ក្នុងនោះលោកអភិបាល បានបន្តដឹកនាំកម្លាំងប្រជាការពារខណ្ឌ ចុះរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន នៅតាមបណ្តោយមហាវិថីព្រះសុរាម្រិត មហាវិថីសម្តេចសុធារស និងមហាវិថីព្រះសីហនុ រួមជាមួយផ្លូវសំខាន់ៗមួយចំនួនទៀត ដែលជាផ្លូវសម្រាប់ភ្ញៀវជាតិ-អន្តរជាតិឆ្លងកាត់ ។ លោកអភិបាលបានបន្តអោយកម្លាំងប្រជាការពារខណ្ឌ បាញ់លាងសំអាតថ្នល់ និង ប្រមូលសំរាមតាមចិញ្ចើមផ្លូវ ដើម្បីត្រៀមរៀបចំកម្មវិធីដង្ហែភ្លើងគុប ក្នុងព្រឹត្តការណ៍បើកកីឡាជាតិលើកទី២ ឆ្នាំ២០១៨ ចាប់ពីព្រះបរមរាជវាំង ឆ្ពោះទៅពហុកីឡាដ្ឋានអូឡាំពិក ដើម្បីប្រារព្វពិធី ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ