ព្រឹតិ្តការណ៍ថ្មីៗ

ចៅសង្កាត់ចោមចៅ៣ លោក វ៉ា សាវឿន លែងខ្វល់ផ្លូវខូច លូបែក មកខ្វល់ប៉ូលីសចុះពង្រឹងច្បាប់ចរាចរណ៍វិញម្តង

1 ខែ មុន 676 តូ សុផល

ភ្នំពេញ ៖ ការចុះដាក់គោលដៅអនុវត្តន៍ពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅតែបន្តធ្វើទូទាំងប្រទេស

ខណៈដែលអ្នកបើកបរនៅមានមួយចំនួនតូចបន្តប្រព្រឹត្តល្មើស បើកបរទោចក្រយានយន្ត គ្មានមួកសុវត្តិភាព ម៉ូតូ គ្មានកញ្ចក់ កែច្នៃខុសបច្ចេកទេស ក៏ប៉ុន្តែការអនុវត្តន៍ច្បាប់ចរាចេណ៍បន្តខាងលើ សម្រាប់អាជ្ញាធរសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ អាក់អន់ចិត្ត ទៅលើ មន្រ្តីនគរបាលប៉ុស្តិ៍ចោមចៅ៣ទៅវិញ ក្នុងហេតុផល បង្កឲ្យបាត់បង់សណ្តាប់ធ្នាប់ បង្កភាពរញ៉េរញ៉ៃ ខាងមុខ និងបរិវេណសាលាសង្កាត់ទៅវិញ ប៉ះពាល់អារម្មណ៍ប្រជាពលរដ្ឋ រហូតដល់រាយការណ៍បន្តទៅអភិបាលខណ្ឌពោធិសែនជ័យ ឲ្យសុំផ្អាកកម្មភាពភាពការងាររបស់ប៉ូលីសជាបណ្តោះអាសន្ន នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ ។

តាមប្រជាពលរដ្ឋបានលើកឡើងថា សង្ស័យអាជ្ញាធរ និងសមត្ថកិច្ចមិនចុះសម្រុងគ្នា រឿងប៉ូលីសអនុវត្តន៍ច្បាប់ចរាចរណ៍ ចាប់ មួក កញ្ចក់ ប៉ះចំខ្សែខាងអាជ្ញាធរហើយមើលទៅ ទើបបែកគំនិត គោលការណ៍ថ្នាក់មូលដ្ឋានផ្សេងគ្នាបែបនេះ ។

តាមនគរបាលបានឲ្យដឹងថា នគរបាលមិនទាន់មានបទបញ្ជារពីស្នងការ ពីឯកឧត្តមអគ្គស្នងនគរបាលជាតិ ថា «ឲ្យបញ្ឈប់ការងារ ចុះអនុវត្តន៍ពង្រឹងច្បាប់ចរាចរណ៍នៅឡើយ » ទើបកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ក៏ដូចជាកម្លាំងបណ្តារខណ្ឌ ខេត្ត ក្រុងផ្សេងដែរ នៅបន្តចុះអនវត្តន៍ដដែល ទើបតែព្រឹកថ្ងៃទី២៥ ខែឧសភា នេះខាងអាជ្ញាធរ ឲ្យផ្អាកទៅវិញ ។

នគរបានបន្តទៀតថា ដោយផ្អែកទៅលើ ការស្នើសុំរបស់ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិសែនជ័យ ឲ្យផ្អាកសកម្មភាពចាប់ មួក កញ្ចក់ ហើយក្រោមបញ្ជារបស់លោក យឹម សារ៉ាន់ បានឲ្យនគរបាលគ្រប់បណ្តាប៉ុស្តិ៍រដ្ឋបាល របស់អធិការដ្ឋានខណ្ឌសម្រេចឲ្យផ្អាកជាបណ្តោះអាសន្ន តាមការស្នើសុំរបស់លោកអភិបាលខណ្ឌ ។

តែបើតាមការលើកឡើងរបស់ពលរដ្ឋ មហាជនវិញ បានឲ្យដឹងថា អាជ្ញាធរសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ពេលនេះលែងខ្វល់នឹងរឿងផ្លូវ លូច បាក់ ភក់ជ្រាំ លូបែកទៀតហើយ មកខ្វល់ជាមួយ កម្លាំងប៉ូលីស ដាក់គោលដៅត្រួតពិនិត្យពង្រឹងច្បាប់ចរាចរណ៍វិញម្តង ទោះជាផ្លូវខូច លូ បែកក្នុងមូលដ្ឋាន ទុកបន្តឲ្យខូចសិនទៅ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ