ព្រឹតិ្តការណ៍ថ្មីៗ

លោកហ៊ុន ម៉ាណែត៖ យើងមានជំនាញ និងមានបេះដូង យើងត្រូវអនុវត្តជំនាញនឹងយកបេះដូងរបស់យើងជួយដល់ប្រជាពលរដ្ឋ

6 ខែ មុន 114 តូ សុផល

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត បានថ្លែងថាយើងមានជំនាញ និងមានបេះដូង យើងត្រូវអនុវត្តជំនាញនឹងយកបេះដូង

ជួយដល់ប្រជាពលរដ្ឋ ព្រោះថា ការពិនិត្យព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋគឺមិនត្រឹមតែជួយសង្គ្រោះជីវិតអ្នកជំងឺប៉ុណ្ណោះទេ យើងបានផ្ដល់នូវស្នាមញញឹម ក្តីសង្ឃឹមនិងសុភមង្គលដល់គ្រួសារផងដែរ។

ការថ្លែងបែបនេះ របស់លោក ហ៊ុន ម៉ាណែតបានធ្វើឡើងក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោនិងមូលនិធិសាសនាឆឺជីដើម្បីបង្កើនលទ្ធភាពក្នុងសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋតាមរយៈការព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋតាមបណ្ដាខេត្ត រោងចក្រសហគមន៍ អង្គការ មជ្ឈមណ្ឌលកុមារកំព្រា។ ពិធីចុះអនុស្សរណៈយោគយល់គ្នានេះបានធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨

លោកវេជ្ជបណ្ឌិត Dr.Lin Chin long បានលើកឡើងថាមូលនិធិសាសនាឆឺជី គឺជាអង្គការមនុស្សធម៌មួយដែលបានបង្កើតឡើងក្នុងសកម្មភាពសំខាន់ៗ ៤ក្នុងនោះមានសកម្មភាពមនុស្សធម៌ វេជ្ជសាស្ត្រ អប់រំ និងវប្បធម៌ ក្នុងគោលបំណងជួយទៅដល់ប្រជាជនឲ្យមានភាពសប្បាយរីករាយនៅក្នុងជីវិត។គិតមកដល់ពេលនេះអង្គការបានធ្វើសកម្មភាពជួយដល់ប្រជាជនចំនួន ៥៤ប្រទេសរួចមកហើយ។ ដោយមើលឃើញអំពីសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោនិងដោយសារមានគោលបំណងដូចគ្នា អង្គការបានចុះអនុស្សរណៈយោគយល់គ្នារវាងស្ថាប័នទាំងពីរដើម្បីចូលរួមចំណែកនៅក្នុងសកម្មភាពមនុស្សធម៌ដើម្បីជួយដល់ប្រជាជននៅក្នុងប្រទេសកម្ពុជា។

នៅក្នុងឱកាសនោះ លោកហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងនាមប្រជាជនកម្ពុជាសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំមូលនិធិសាសនាឆឺជីដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោតាមរយៈការផ្តល់សេវាពិនិត្យនិងព្យាបាលដោយដឹកឥតគិតថ្លៃជូនប្រជាពលរដ្ឋ។ លោកហ៊ុន ម៉ាណែតបានបន្តថាតាមរយៈការចុះអនុស្សារណៈយោគយល់គ្នានេះយើងនឹងបន្តការទំនាក់ទំនងនិងឱកាសបន្ថែមទៀតដើម្បីធ្វើការរួមគ្នាជួយដល់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ពីមួយថ្ងៃទៅមួយថ្ងៃទៅមួយថ្ងៃបានពង្រីកសកម្មភាពមនុស្សធម៌របស់ខ្លួនទៅតាមលទ្ធភាពដោយមានការចូលរួមពីសប្បុរសជននិងស្ថាប័នមនុស្សធម៌ផ្សេងៗដើម្បីចុះពិនិត្យនិងការព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅតាមបណ្តាខេត្តនានា តាមបណ្តារោងចក្រ សហគមន៍ អង្គការកុមារកំព្រាជាច្រើននៅទូទាំងប្រទេស។ ជាលទ្ធផលសមាគមបានពិនិត្យនិងព្យាបាលប្រជាពលរដ្ឋបានជិត៣០ម៉ឺននាក់នៅទូទាំងប្រទេសនិងករណីអ្នកជំងឺធ្ងនធ្ងរជាង៣ពាន់នាក់ត្រូវបាននាំមកព្យាបាលនិងវះកាតនៅរាជធានីភ្នំពេញក្រោមការឧបត្ថម្ភទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេកិត្តិព្រឹទ្ធបណ្ឌិតតាមរយៈលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមTYDA។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!