ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋមន្រ្តី៣រូបចេញសេចក្តីប្រកាសរួមគ្នា ជុំវិញពលរដ្ឋពុលស្លាប់ រងគ្រោះនៅខេត្តក្រចេះ

3 សប្តាហ៍ មុន 95 តូ សុផល

ភ្នំពេញ ៖ ក្រោយពីកើតមានករណី ពុលស្លាប់ និងរងគ្រោះប្រជាពលរដ្ឋ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨កន្លងមក

នៅភូមិ​ចំនួន៤ ក្នុង​ឃុំកន្ទួត ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ ហើយមានការបំភ្លឺ បកស្រាយពីសំណាក់រដ្ឋមន្រ្តីចំនួន៣ស្ថាប័នផ្សេងៗគ្នា ជុំវិញការពុកស្លាប់ និងរងគ្រោះរបស់ពលរដ្ឋខាងលើ សុទ្ធតែមានអំណះអំណាងផ្សេងគ្នា ធ្វើឲ្យប្រជាពលរដ្ឋ ងឿងឆ្ងល់ មិនដឹងថាមកពីមូលហេតុអ្វីឲ្យច្បាស់ រហូតមកដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ ឯកឧត្តមរដ្ឋមន្រ្តីទាំង៣រូប ៣ស្ថាប័ន បានចេញសេចក្តីប្រកាសរួមមួយ មានទាំងចុះហត្ថលេខាផង លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧសហកម្ម និងសិប្បកម្ម និងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន ដែលចុះហត្ថលេខាទទួលស្គាល់រួមគ្នារបស់រដ្ឋមន្ត្រីទាំង៣ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ បានបញ្ជាក់ថា «ការពុលនៅភូមិស្រែនន និងភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បណ្តាលមកពីស្រាស ដែលមានលក់ ឬផលិតនៅក្នុងមូលដ្ឋាន ហើយដែលមានសារធាតុមេតាណុល កម្រិតខ្ពស់ និងទឹកព្រែកទេ និងអូរគគី មានសារធាតុគីមី មានកំហាប់ខ្ពស់ ដែលបណ្តាលមកពីថ្នាំសម្លាប់ស្មៅ និងថ្នាំសម្លាប់សត្វល្អិត»។

ជាមួយគ្នានេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងរ៉ែ និងថាមពល និងក្រសួងសុខាភិបាល បានអះអាងថា នឹងបន្តសហការគ្នា ដើម្បីបង្ការ ទប់ស្កាត់ ជៀសវាងនូវបញ្ហាដែលកើតឡើងជាយថាហេតុ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ