ព្រឹតិ្តការណ៍ថ្មីៗ

តើ មូលហេតុ នៃការស្លាប់មនុស្សដោយសារពុល ទឹក អាចនឹង រកឃើញប្រភពពិតប្រាកដទេ យើងរងចាំមើល ?

4 ខែ មុន 96 តូ សុផល

មណ្ឌលគិរី៖ ​ក្រោយពីមានការ កក្រេីករឿង ប្រជាពលរដ្ឋពុលទឹក ស្លាប់នឹង មានជំងឺ កាលពីថ្មីៗនេះ

យេីងសង្កេតឃេីញថា មជ្ឍដ្ឋានទូទៅ កំពុងតែរងចាំ មេីល នឹង ​សម្ដែង​ក្តី​បារម្ភ ពី​ភាព​មិន​ប្រក្រតី​នៃ​ការគ្រប់គ្រង​ធនធាន​រ៉ែ​ ស្រប​ពេល​ដែល​ឈ្មួញ​ជនជាតិ​ចិន មាន​អាជ្ញាប័ណ្ណ​ក្នុង​ដំណាក់​ការស្រាវជ្រាវ ក៏ប៉ុន្តែ​បែរជា​ធ្វើ​អាជីវកម្ម​រុករក​រ៉ែ​មាស និង រ៉ែ​ត្បូង​បែប​អនាធិបតេយ្យ បណ្ដាល​ឱ្យ​ការ​សង្ស័យ​ថា ការ​ពុល​ទឹក​ស្លាប់​មនុស្ស ១៦ ​នាក់ កាល​ពី​ពេល​ថ្មីៗ​នេះ បណ្ដាល​មក​ពី​ការ​ធ្វេសប្រហែស​នៃ​ការ​រុករក​រ៉ែ​ដោយ​គ្មាន​អាជ្ញាប័ណ្ណ។

សហគមន៍​ដែលរស់នៅ​តំបន់​អាជីវកម្ម​រ៉ែ​មាស នៃ​ឃុំ​ចុងផ្លាស់ ស្រុក​កែវសីមាបាន ឱ្យ​ដឹង​​​ថា ពួកគេ​ប្រទះឃើញ​ក្រុមហ៊ុន​ចិន​ជីក​អណ្ដូង​រ៉ែ ច្រើន​ទីតាំង​ក្នុង​តំបន់​ចុងផ្លាស់ បែប​ជា​ទម្រង់​ធ្វើ​អាជីវកម្ម​រុករក​រ៉ែ​មាស ពុំ​មែន​ជា​ការ​សិក្សា​ស្រាវជ្រាវ​នោះ​ទេ។

ជាពិសេសគឺ​ក្រុមហ៊ុន​ចិន​ឈ្មោះ រ៉ុង ឆេង បាន​ជីក​ខួង​រុករក​រ៉ែ​មាស​ច្រើន​រណ្ដៅ មាន​ជម្រៅ​លើស​ពី ៥០​ម៉ែត្រ និង​មាន​តំបន់​ខ្លះ លើស​ពី ១​រយ​ម៉ែត្រ។ ពួកគេ​ថា រណ្ដៅ​ខ្លះ​ក្រុមហ៊ុន​ចិន​បាន​ប្រើ​រំសេវ​ផ្ទុះ​ថ្ម បង្ក​រំខាន​ដល់​អ្នកភូមិ​នៅ​តំបន់​នោះ។

បងប្រុសម្នាក់សុំមិនបញ្ចេញឈ្មោះ គាត់ បាន​បន្ថែម​ថា ទីតាំង​ដែល​ក្រុមហ៊ុន​ចិន​ប្រើ​ម៉ាស៊ីន​ខួង​យក​រ៉ែ ភាគច្រើន​ឋិត​នៅ​តំបន់​អូរ ព្រោះ​ប្រភព​រ៉ែ​មាស​គឺ​ឋិត​នៅ​ជាប់​ទឹកអូរ​ធម្មជាតិ។ ទឹកអូរ​ទាំងនោះ​រួមមាន អូរ​ក្លរ អូរ​ចុង អូរ​រកា អូរ​ក្តាយ អូរ​រហៅ និង អូរ​ក្ទង់។ លោក​ថា តំបន់​ទឹកអូរ​ទាំងនោះ​មាន​បណ្ដាញ​ជាប់​ព្រែក​ទេរ​ហូរ​ចុះ​ឆ្ពោះ​ទៅ​ទន្លេ​មេគង្គ ឆ្លងកាត់​ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ៖ «ព្រោះ​អី​រឿង​ហ្នឹង គេ​សហការ​គ្នា​អស់ហើយ​អាជ្ញាធរ។ បើ​មាន​គំនិត​គ្រប់គ្រង​ទុក កូនចៅ​ជំនាន់​ក្រោយ​មិន​ក្រ​ទេ។ អាជ្ញាធរ​មិន​គិត​ផលប្រយោជន៍​កូនចៅ បែរជា​បាន​ទៅ​លើ​ប្រទេសក្រៅ​ទៅវិញ»។

កាល​ពី​ពេល​ថ្មី​នេះ​ៗ អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី និង​មន្ត្រី​ជំនាញ​នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​ចុះ​ដល់​ទី​តាំង​អាជីវកម្ម​រ៉ែ​មាស របស់​ក្រុមហ៊ុន​ចិន​ដោយ​បាន​ស្រង់​យក​សំណាក​សារធាតុ​មួយ​ចំនួន​យក​ទៅ​ពិសោធន៍ និង​សម្រេច​ផ្អាក​អាជីវកម្ម​រុករក​រ៉ែ​មាស នៅ​តំបន់​នោះ​ទាំងអស់​ជា​បណ្ដោះអាសន្ន រួម​ទាំង​អាជីវកម្ម​លក្ខណៈ​សហគមន៍​ផង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ