ព្រឹតិ្តការណ៍ថ្មីៗ

នោះ! រថយន្តតម្លៃជិត៤០ម៉ឺនដូល្លារ បុកហោះឡើង ទ្រូងផ្លួវអូសជិត២០ម៉ែត្រ

3 សប្តាហ៍ មុន 760 តូ សុផល

​ភ្នំពេញ ៖ រថយន្តស៊េរីទំនើបដែលគេដឹងថាមានតម្លៃជិត៤០ម៉ឺនដូល្លារ ម៉ាក Bensley ត្រូវបានគេរាយការណ៍ថា បាន​បើកបរលឿន នៅចំណុចផ្លូវកោងបានជ្រុលចង្កូតទៅ​បុកហោះ ​ឡើងលើទ្រូងផ្លូវ អូសជាង២០ម៉ែត្រ ទើបឈប់ខណៈមេឃកំពុងភ្លៀង។

សេចក្តីរាយការណ៍បានប្រាប់ថា ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១២ រសៀល ថ្ងៃទី២៤ ខែឧសភា​ ឆ្នាំ២០១៨ នៅក្នុងទឹកដីបឹងកក សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញខណៈមេឃកំពុងភ្លៀងផងដែរ។

បើតាមសាក្សីកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញរថយន្តស៊េរីទំនើប​ មួយគ្រឿង ​​ម៉ាក Bensley ​ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Y-9138 បើកបរយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ជាចំណុចផ្លូវកោង ដោយរថយន្តបួងចង្កូត មិនទាន់បានជ្រុលទៅបុក​ និងឡើងលើសួនច្បារ ចែកទ្រូងផ្លូវ អូសជាង២០ម៉ែត្រ ទើបទៅមុខលែងរួច និងរងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេង និងបាតខាងក្រោមផងដែរ។

គេថាតំបន់ក្នុងបឹងកក់នោះផ្លូវកោងណាស់ សូមបងប្អូនអ្នកធ្វើដំណើរត្រូវប្រុងប្រយ័ត្ន ជៀងវាងគ្រោះថ្នសក់ជាយកថាហេតុ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ