ព្រឹតិ្តការណ៍ថ្មីៗ

មានមាស ខ្វះក្រដាសខ្ចប់! ផ្លូវទំនប់កប់ស្រូវ កសាងបានស្អាតហើយ តែកង្វះការថែទាំ

1 ខែ មុន 260 តូ សុផល

ភ្នំពេញ ៖ ពលរដ្ឋត្អូញត្អែរ និងមានការសោកស្តាយ ក្រោយពពីផ្លូវបេតុងទតំនប់កប់ស្រូវ បំណែកខ្លះសាងសងរួច និងកំពុងសាងសង់ហើយ

អ្វីដែលកសាង រៀបចំ បានរួចហើយមួយចំនួនធំហើយ តែកង្វះការថែទាំ បង្កឲ្យរងខូចខាតផ្នែកខ្លះទៅវិញ តាមចិញ្ចើមផ្លូវសងខាង ពេញទៅដោយ សម្រាមរាយប៉ាយ កំណកដីតាមផ្លូវ បណ្តាលឲ្យ ភក់ល្បាប់ ពេលភ្លៀងធ្លាក់ ហុយពេលដែលរាំងស្ងួត អាជ្ញាធរ ហាក់បីដូចជាបណ្តោយឲ្យរថយន្ត ធន់ធំ រថយន្តដឹកដី លើសទម្ងន់ ឆ្លងកាត់ កំពប់ធ្លាក់ដីមកលើផ្លូវរាល់ថ្ងៃ ។

ពលរដ្ឋបានលើកឡើងថា កំណាត់ផ្លូវទំនប់កប់ស្រូវ កែងផ្លូវលំចូល សង្កាត់ត្រពាំងក្រសាំង ត្រង់ចំណុចភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ កំពុងទទួលរងការបំផ្លិចបំផ្លាញ ពីក្រុមរថយន្តដឹកដី ដឹកទំនិញធំៗ បើកឆ្លងកាត់ ធ្វើឲ្យផ្លូវបេតុងទំនប់កប់ស្រូវ បាក់ស្រុត ខូចជារណ្តៅ ភក់ ទឹក បាត់ទៅហើយ ។

ពលរដ្ឋបន្តទៀតថា គួរឲ្យសោកស្តាយ ផ្លូវ ដែលបានកសាងរួចហើយ មានទាំងលម្អ ដោយសួនច្បារ បង្គោលភ្លើងបំភ្លឺផ្លូវ តែមិនគួរ អាជ្ញាធរ បណ្តោយឲ្យ ក្រុមរថយន្តដឹងដី ដឹកទំនិញ ធំៗ បើកឆ្លងកាត់ នាំទាំងដី ភក់ មកកំពប់ ធ្លាក់ តាមផ្លូវ ពុំមានខាងណា មករវល់ អើពើមើល ទង្វើររបស់ក្រុមរថយន្តដឹកទាំងនោះ ហើយសកម្មភាពនេះ កំពុងតែប្រព្រឹត្តរាល់ថ្ងៃ ។ ចំណែកតាមដងផ្លូវវិញ ពេញដោយសម្រាម កម្ទេច កំណកដី តាមចិញ្ចើម បណ្តោយផ្លូវទំនប់កប់ស្រូវ ។

ខណៈដែល ផ្លូវកខ្វក់ ប៉ះពាល់ដល់បរិស្ថាន ចំណុចខ្លះរងការខូចខាត មិនដឹងថា ស្ថាប័នណា អាជ្ញាធរ ខាងណា មកទទួលខុសត្រូវ ពលរដ្ឋបានត្រឹមតែរអ៊ូ និងសោកស្តាយ ក្រោយពីស្ថាបនា កសាងរួចហើយ តែខ្វះការថែទាំ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ