សាហាវណាស់! ១កាំបិត បញ្ចប់ជីវិតឪពុក!

3 សប្តាហ៍ មុន 239 តូ សុផល

ក្រចេះ ៖ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោងវេលាម៉ោង៧និង៣០យប់ នៅភូមិក្រសាំង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ

មានករណីឃាត្តកម្ម កូនចាក់សម្លាប់ឪពុកបង្កើតបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម ហើយកូនជាឃាតកនោះបានរត់គេចខ្លួនបាត់។

បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មុនពេលកើតហេតុឈ្មោះគឿន ផារី ភេទប្រុសអាយុ២៦ឆ្នាំ មានទីលំនៅភូមិក្រសាំង បានផឹកស្រាស្រវឹង ហើយបានមកដល់ផ្ទះរករឿងប្អូនថ្លៃស្រីឈ្មោះព្រាប ស្រីមុំ អាយុ២២ឆ្នាំ។

ប្រភពបានបញ្ជាក់ទៀតថា ក្រោយមកឈ្មោះ គឿន ផារី បានយកចម្ពាមកៅស៊ូបាញ់មកលើប្អូនថ្លៃស្រី តែមិនត្រូវពេលនោះឈ្មោះ រិន គឿន ភេទប្រុស អាយុ៥៩ឆ្នាំ ដែលត្រូវជាឪពុកបង្កើត របស់គឿន ផារី បានឮកូនៗឈ្លោះគ្នា ក៍ចេញមកមើល រួចហើយក៍រត់ដេញតាមកូនឈ្មោះគឿន ផារី ដល់លើផ្លូវលំហើយបានចាប់ក៍ទាញពិលកូមដែលពាក់ពីលើក្បាលសម្រាប់បំភ្លឺនោះ បោកចោលទៅលើដី និងទះកំផ្លៀងកូនប្រុស១ដៃផងដែរ។

ប្រភពបញ្ជាក់ទៀតថា ពេលនោះកូនប្រុសឈ្មោះគឿន ផារី បានខឹងច្រឡោតយ៉ាងខ្លាំង ហើយក៍ យកកាំបិតចុងស្រួចចាក់ទៅលើ ឪពុក ត្រូវចំភ្លៅជើងខាងស្ដាំបណ្ដាលឱ្យរងរបួសធ្ងន់។

ប្រភពបញ្ជាក់ទៀតថា នៅពេលនោះប្រពន្ធនិងកូនបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកស្នួលក៍បានដាច់ខ្យល់ស្លាប់ដោយសារហូរឈាមរហូតខ្លាំងពេក។ ចំណែកឈ្មោះគឿន ផារី ពេលធ្វើសកម្មភាពរួចបានរត់បានរត់គេចខ្លួនបាត់។

សាកសពក្រោយពីនគរបាលពិនិត្យរួច បានប្រគល់ទៅសាច់ញាតិធ្វើបុណ្យតាមប្រពៃណី។ចំណែកកូនជាឃាតករនោះ សមត្ថកិច្ចកំពុងតាមចាប់ខ្លួនយកមកផ្តាន់ន្ទាទោសតាមច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ