ព្រឹតិ្តការណ៍ថ្មីៗ

តួនាទីដល់ទៅក្រឡាបញ្ជី នៅសាលាដំបូងរាជធា​នីភ្នំពេញ តែត្រូវស្ត្រីម្នាក់រំលោភយកដី ឈឺចិត្តធ្លាក់ខ្លួនពិការ

3 សប្តាហ៍ មុន 2512 តូ សុផល

ភ្នំពេញ៖  លោក ហុង លីឈាង ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញមានរយៈពេលជាង២០ឆ្នាំដែលបច្ចុប្បន្នមានជំងឺលើសឈាម និងទឹកនោមផ្អែម ដល់ថ្នាក់ធ្លាក់ខ្លួនដូចជនពិការ និងប្រពន្ធឈ្មោះ ហុង នី ស្នាក់នៅផ្ទះលេខ២៥EO2 ផ្លូវលេខ ១១៨ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ បានចេញមុខរៀបរាប់អំពីប្រវត្តិដីដែលទិញតាំងពីឆ្នាំ ២០០៥ ដោយមានលិខិតផ្ទេរសិទ្ធត្រឹមតែបច្ចុប្បន្នត្រូវស្ត្រីម្នាក់រំលោភយកទាំងភ្នែកស្រស់។

លោក ហុង លីឈាង បានបញ្ជាក់ថាកាលពីអំឡុងឆ្នាំ២០០៥ឈ្មោះផេង សុង ភេទប្រុស អាយុ ៤៣ឆ្នាំ និងប្រពន្ឋឈ្មោះ អ៊ឹង សៀកខេង អាយុ៤០ឆ្នាំ ដែលមានទីលំនៅផ្ទះលេខ២១១ ក្រុម៨៧ ភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌឬស្សីកែវបានសុំច្បាប់ពុះដីឡូតិ៍និងលើកប៉ាណូប្រកាសដាក់ ដីឡូតិ៍លក់។

ដោយមានការចាប់អារម្មណ៍នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៥យើងខ្ញុំបានទិញដី២ឡូតិ៍ដែលមានទំហំ ១២ម៉ែត្រ គុណនឹង ២៤ម៉ែត្រ ស្ថិតនៅក្នុង៥០ខ្នង ភូមិស្វាយចេក សង្កាត់គោករកា ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានលិខិតផ្ទេរសិទ្ធត្រឹមត្រូវ។ លុះដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០០៥ ពួកគាត់ពីរនាក់ប្តីប្រពន្ធបានទិញដីពីឈ្មោះខាងលើមួយឡូតិ៍ទៀតជាប់គ្នាដែលមានទំហំ ៦ម៉ែត្រ គុណនឹង ២៤ម៉ែត្រ ដែលមានលិខិត ផ្ទេរសិទ្ធកាន់កាប់ដីធ្លីត្រឹមត្រូវដែរពោលគឺសរុបទិញទាំងអស់៣ឡូតិ៍។

លោក ហុង លីឈាង បានអះអាងថាក្រោយពីបានទិញរួចមក ម្ចាស់ដី មេភូមិ ចៅសង្កាត់ បានវាស់វែងបោះបង្គោលតាមព្រំដី ទុកជាចំណាំទៅថ្ងៃមុខ ហើយពួកយើងទាំងពីរនាក់ប្តីប្រពន្ធបានថែរក្សា និងកាន់កាប់ដីនេះរហូតពុំដែលមានបញ្ហាអ្វីនោះទេ។

ស្រាប់តែនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦មន្ទីរសុរិយោដីរាជធានីភ្នំពេញបានចេញវិញ្ញាបនបត្រសម្គាល់អចលនវត្ថុទទួលស្គាល់ឈ្មោះ ហេង សិទ្ធិសុធារី ភេទស្រី អាយុ៣០ឆ្នាំជាម្ចាស់កម្មសិទ្ធិលើប័ណ្ណ លេខ ១២០៩០៧០៧.០៣៩៣ លេខ១២០៩០៧០៧.០៣៩៤ លេខ១២០៩០៧០៧.០៣៩៥ និងលេខ១២០៩០៧០៧.០៣៩៦ សរុបមានទំហំ២១២៧៧ម៉ែត្រការ៉េ។ ដីទាំង៤ប័ណ្ណនេះ ស្ថិតនៅក្នុងភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ តែដីនេះជាក់ស្តែងស្ថិតនៅក្នុងខណ្ឌ សែនសុខទេ។

លោក ហុង លីឈាង បានអះអាងថាតាមកំណត់ហេតុស្តីពីការចុះពិនិត្យជាក់ស្តែងលើទីតាំងដីទំនាស់កាលពីថ្ងៃទី៥ខែមេសាឆ្នាំ២០១៧របស់លោកចៅក្រមថាន់ ឡេងបានបញ្ជាក់ថាឈ្មោះ ហេង សិទ្ធិសុធារីកំពុងតែសាងសង់របងលើដីទាំង៤ប្លង់នេះមានទំហំ២៨៣៥០ម៉ែត្រការ៉េដែលគណនាទៅឃើញលើសពីទំហំដីរបស់ឈ្មោះ ហេង សិទ្ធិសុធារីទាំង៤ប្លង់ដល់ទៅទំហំ៧០៧៣ម៉ែត្រការ៉េឯណោះ។

លោក ហុង លីឈាង បានបន្តថាសព្វថ្ងៃនេះលោកនិងលោករុនរ័ត្នវាសនាកំពុងតែប្តឹងហាមឃាត់មិនឲ្យឈ្មោះហេង សិទ្ធិសុធារីចាត់ចែងសាងសង់របងលើដីនេះនិងប្តឹងសុំមោឃភាពលើប័ណ្ណលេខ ១២០៩០៧០៧.០៣៩៣ លេខ១២០៩០៧០៧.០៣៩៤ លេខ១២០៩០៧០៧.០៣៩៥ និងលេខ១២០៩០៧០៧.០៣៩៦ចោល ។

លោក ហុង លីឈាង សំណូមពរសុំឲ្យរដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ចុះត្រួតពិនិត្យលើដីទំនាស់នេះនិងសុំឲ្យលោកចៅក្រមផ្អាកសកម្មភាពរបស់ឈ្មោះហេង សិទ្ធិ សុធារី សិនរង់ចាំតុលាការសម្រេចដល់អង្គសេចក្តី៕ ដោយ៖ សរិទ្ធ / ប្រភពពី៖ Lychheang Hong

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ