ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម យន្ត​ មីន ៖ ​ ប្រជាជនវៀតណាម​ និងប្រជាជនកម្ពុជា​ គឺមិត្តភក្តិ​ ភូមិផងរបងជាមួយ​ និងមានប្រវត្តិសាស្ត្រយូរអង្វែង​ ដែលមិនអាចកាត់ថ្លៃបាន

4 ខែ មុន 188 តូ សុផល

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី​ ២៣.៥.១៨​ នេះ​ ថវិកាចំនួន​ ១៣១,២៦៥,២៦$ សហរដ្ឋអាមេរិច​ ត្រូវបាន​ ឯកឧត្តម ង្វៀន​ ថេគឿង​ អគ្គកុងស៊ុល​នៃសាធារណរដ្ឋសង្គមនិយមវៀតណាម​ ប្រចាំខេត្តព្រះសីហនុ​ នាំយកមកប្រគល់ជូន​ ឯកឧត្តម យន្ត​ មីន​ អភិបាលខេត្តព្រះសីហនុ​ ។

ថវិកានេះ​ រដ្ឋបាលខេត្តព្រះសីហនុ​ ក្រោមការចង្អុលបង្ហាញពីសំណាក់​ ឯកឧត្តម យន្ត​ មីន​ អភិបាលខេត្ត​ នឹងយកទៅបំពេញសេចក្តីត្រូវការជាក់ស្តែងជូនដល់ប្រជាពលរដ្ឋ​ និងប្រជានេសាទចំនួន​ ២ឃុំ​ គឺឃុំអូរត្រេះ និងឃុំកំពេញ​ នៃស្រុកស្ទឹងហាវ​ ដើម្បីសាងសង់ផ្លូវបេតុង​ ប្រវែងទទឹង​ ៦ម​ បណ្តោយ​ ១,៣០០​ ម​ ប្របតាមបណ្តោយឆ្នេរសមុទ្រ​ ។

ទទួលបានថវិកាប្រកបដោយទឹកមុខសប្បាយរីករាយនេះ​ ឯកឧត្តម​ យន្ត​ មីន​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំទីក្រុងហៃហ្វុង​ ជំនួសប្រជាពលរដ្ឋស្រកស្ទឹងហាវ​ ថា​ ​ ប្រជាជនវៀតណាម​ និងប្រជាជនកម្ពុជា​ គឺមិត្តភក្តិ​ ភូមិផងរបងជាមួយ​ និងមានប្រវត្តិសាស្ត្រយូរអង្វែង​ ដែលមិនអាចកាត់ថ្លៃបាន​ ។

ផ្លូវបេតុងមួយខ្សែនេះ​ គឺជាសមិទ្ធិផលដ៏សំខាន់មួយ​ សម្រាប់ដោះស្រាយនូវការលំបាករបស់ប្រជាពលរដ្ឋស្រុកស្ទឹងហាវ​ បានមួយកំរិតថែមទៀត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ