ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាកការឯកភាពរដ្ឋបាលខណ្ឌដូនពេញ លើរបៀបវារៈសំខាន់ៗ

2 ខែ មុន 49 តូ សុផល

ភ្នំពេញ៖ នៅរសៀល ថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១៤និង៣០នាទីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាកការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដោយមានការអញ្ជើញចូលរួមពី លោក អភិបាលរង លោក អធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោក នាយក-នាយករងរដ្ឋបាលខណ្ឌ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យជុំវិញខណ្ឌ លោក លោកស្រីចៅសង្កាត់ទាំង១១ លោក លោកស្រីប្រធានទីរួមផ្សារទាំង៣ លោក នាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង១១ លោក ប្រធានស្តីទីប្រជាការពារខណ្ឌ និង លោក តំណាងក្រុមហ៊ុនស៊ីនទ្រីប្រចាំខណ្ឌដូនពេញផងដែរ។

ដោយអង្គប្រជុំបានកំណត់យករបៀបវារៈសំខាន់ៗ ដូចខាងក្រោម៖

១-ការងាររៀបចំសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យក្នុងមូលដ្ឋាន
២-ការងារការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំក្នុងពិធីសម្ភោធសមិទ្ធផលនានាក្នុងមូលដ្ឋានខណ្ឌដូនពេញ
៣-ការងារឆ្លើយតបទៅនឹងសំណួរ និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងវេទិកាសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ
៤-ការងារផ្សេងៗ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ