ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតអបអរសាទរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសវេទិកានយោបាយអាស៊ី-អឺរ៉ុប ទទួលស្គាល់ជាប្រធានស្ថាបនិកកិត្តិយស នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី

1 ខែ មុន 82 តូ សុផល

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្ញើសារលិខិតអបអរសាទរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសដែលលោកនាយករដ្ឋមន្ត្រី ត្រូវបានវេទិកានយោបាយអាស៊ី-អឺរ៉ុប ទទួលស្គាល់ជាប្រធានស្ថាបនិកកិត្តិយស នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម ឃួង ស្រេង តាងនាមថ្នាក់ដឹកនាំមន្ដ្រីរាជការ និង សមាជិក សមាជិកាទាំងអស់ សូមប្រសិទ្ធពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ  សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិតិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុៈ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានវេទិកានយោបាយអាស៊ី-អឺរ៉ុបលើកទី២ ដែលរៀបចំនៅទីក្រុងឡុង ចេញសេចក្តីថ្លែងការណ៍រួមទទួលស្គាល់ជា ប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី (Asian Cultural Council-ACC) ដែលជាស្ថាប័នមួយរបស់ សន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP)។

វេទិកានយោបាយអាស៊ី-អឺរ៉ុប (2nd Asia Political Forum- AEPF) ដែលបានរៀបចំឡើង ដោយក្រុមអ្នកនយោបាយអភិរក្ស និងកែទម្រង់អឺរ៉ុប (European Conseratives and reformists Group-ECR) បានបិទបញ្ចប់ដោយជោគជ័យ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ជាមួយនឹងការចេញសេចក្តីថ្លែងការណ៍រួមទីក្រុងឡុង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ