ព្រឹតិ្តការណ៍ថ្មីៗ

បុរសម្នាក់ស្រវឹងស្រាដេកស្លាប់ ក្នុងចំការពោតនៅស្រុកកំរៀង

3 សប្តាហ៍ មុន 131 តូ សុផល

បាត់ដំបង៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅក្នុងចម្ការពោតស្ថិតក្នុងភូមិកំរៀង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។ហេតុការណ៍នេះបានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង០០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចខាងលើ។

ប្រភពព័ត៌មានពីលោកគឹម ពន្លក អធិការស្រុកកំរៀងបានបញ្ជាក់ថា:ជនរងគ្រោះឈ្មោះ មូ សេត ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ។

លោកអធិការបានបន្តថា:ជនរងគ្រោះស្លាប់ដោយសារស្រវឹងស្រា ពីព្រោះបុរសរូបនោះជាមនុស្សនិយមផឹកស្រាជាប្រចាំថ្ងៃមិនដែលខកខានម្តងណាឡើយ៕ ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ