ព្រឹតិ្តការណ៍ថ្មីៗ

ភ្លើងប្រច័ណ្ឌ ទាញកាំបិតខ្វែវ កាប់ប្រពន្ធច្រេីនកាំបិតរបួសធ្ងន់!

1 ខែ មុន 193 តូ សុផល

ឧត្តរមានជ័យ ៖ សមត្ថកិច្ចធ្វេីការឃាត់ខ្លួន ជនសង្ស័យម្នាក់ បានយកកាំបិតខ្ខែវកាប់ទៅលើប្រពន្ធរបស់ខ្លួនជាច្រើនកាំបិត បណ្តាលអោយរងរបួសយ៉ាងធ្ងន់ធ្ង ដោយសាររឿងប្រច័ណ្ឌ។

ហេតុការណ៍នេះកេីតឡេីងកាលពីរវេលានៅលាម៉ោង០៩និ៣០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ។

បេីតាមលោក អនុសេនីយ៍ទោ ហេង ធី មេបញ្ជាការរងកងរាជអាវធស្រុក សហការជាមួយ នគរបាលស្រុកអន្លង់វែង ចំនួន២០នាក់ ដឹកនាំដោយ លោកវរសេនីយ៍ឯក សុឹម វណ្ណៈ អធិការស្រុក អន្លង់វែង ចុះបង្ក្រាប ករណី ប៉ុនប៉ងមនុស្ស ឃាតដោយចេតនា នៅចំណុច ភូមិទួលក្រឡាញ់ ឃុំ ថ្លាត ស្រុកអន្លង់វែង ។

ជនសង្ស័យ ឈ្មោះ ប៊ូ ប៊ី ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបធ្វេីស្រែ ត្រូវជាប្ដី បានយកកាំបិតខ្វែវ កាប់ទៅលើប្រពន្ធ ឈ្មោះ សែត ចាន់ណា ភេទស្រី អាយុ៣៧ឆ្នាំ មុខរបមេផ្ទះលក់ចាប់ហួយ រស់នៅផ្ទះកើតហេតុជាមួយគ្នា រងរបួសធ្ងន់ ត្រង់ដើមដៃឆ្វេង(០១) ស្មាខាងស្ដាំ(០១) កដៃស្ដាំ(០១) និងក្បាលចំនួន(០៣)កន្លែង។

មន្ត្រីអាវុធហត្ថបញ្ជាក់ថា មូលហេតុ ប្រច័ណ្ឌប្រពន្ធ សុំលេង គា្ន និងសុំម៉ូតូ តែប្រពន្ធមិនអោយ ជនបង្ករបានយកកាំបិត(ខ្វែវ)កាប់ទៅលើប្រពន្ធជាច្រើនកាំបិតបណ្តាលអោយរងរបួសយ៉ាងធ្ងន់ធ្ង ក្រោយមក ជនសង្ស័យកាន់កាំបិតខ្វែវជាប់ នឹងដៃ មិនព្រមអោយសមត្ថកិច្ចយើងចូលចាប់ខ្លួននោះទេ បន្ទាប់មកជនល្មើសបិទទ្វារផ្ទះ ចាក់សាំងដុតផ្ទះ បន្ទាប់មកយកខ្សែអង្រឹងចងក នឹងធ្នឹមផ្ទះបំរ៉ុងសម្លាប់ខ្លួន ភ្លាមៗនោះសម្ថកិច្ចយើង យកឡានទឹកបាញ់ទឹកចូលក្នុងផ្ទះ និងប្រើកម្លាំងស្ទុះចូល ចាប់ខ្លួនជនសង្ស័យតែម្តង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែងដើម្បីចាត់ការតាមនិតិវិធី។ រីឯ ជនរងគ្រោះដែលជាប្រពន្ធ បញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ