ចៅសំពងជីតា១ខ្នងពូថៅស្លាប់!

4 សប្តាហ៍ មុន 94 តូ សុផល

ក្រចេះ ៖ យុវជនម្នាក់ ដែល​ប្រើ​អំពើ​ហឹ​ង្សា​ដោយចេតនាមកលើជីតារបស់ខ្លួនបានវាយទៅលើជីតារបស់ខ្លួន១ខ្នងពូថៅ ចំក្បាល បណ្តាលឲស្លាប់ពេលបញ្ជូនទៅ​សង្គ្រោះនៅមន្ទីរពេទ្យ​ករណីនេះស្ថិតក្នុងភូមិក្រគរ ក្រុងក្រចេះខេត្តក្រចេះកាលពីយប់ថ្ងៃទី២២ខែឧសភាឆ្នាំ២០១៨នេះត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ចាត់ការតាមច្បាប់។​

បើតាមលោក នេត លីន​ អធិការនគរបាល​ក្រុងក្រចេះបានឲ្យ​ដឹងថា​ជនដៃដល់មានឈ្មោះ ឈីម ណារ៉ុង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិក្រគរសង្កាត់ក្រគរក្រុងក្រចេះខេត្តក្រចេះ។

ចំណែកឯជនរងគ្រោះ ឈ្មោះ ធូ ឈីម ភេទប្រុសអាយុ៦៨ឆ្នាំ(ត្រូវជាជីតាជនដៃដល់) រស់នៅភូមិក្រគរសង្កាត់ក្រគរក្រុងក្រចេះ ខេត្តក្រចេះ។

លោកបានបន្តថាទៀតថា​ការឈាន​ដល់​ប្រើ​អំពើ​ហឹ​ង្សា​ដោយ​ចេតនាដោយយកពូថៅខាងខ្នងវាយចំក្បាលលើជនរងគ្រោះបណ្តាលឱ្យដួលសន្លប់ដ្តូកស្តឹងតែម្តង តែក្រោយបញ្ជូនមកកាន់មន្ទីរពេទ្យក៏ស្លាប់តែម្តង។

សមត្ថកិច្ចដដែលថា មូលហេតុ​មកពី​ជនរងគ្រោះជេរស្តីបន្ទោសឱ្យតិចតួចរឿងស្នួរខោអាវមកលើជនដៃដល់ក៏កើតឡើងរឿងបែបនេះតែម្តង​។​

បច្ចុប្បន្ននេះជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងក្រចេះដើម្បីសួរនាំនឹងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលបាលខេត្តចាត់ការបន្តតាមច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ