ព្រឹតិ្តការណ៍ថ្មីៗ

ឡេង ណាវ៉ាត់ត្រា ប្រគល់រថយន្ត២ គ្រឿងថ្មីសន្លាង ដល់សមាគមន៍សិល្បករ

4 សប្តាហ៍ មុន 527 តូ សុផល

ភ្នំពេញ៖ ម្ចាស់បុរី​ ឡេង​ ណាវ៉ាត់ត្រា​ និងជា​ម្ចាស់ផលិតកម្ម​ Galaxy​ លោក​ ឡេង​ ណាវ៉ាត់ត្រា

​បានសម្រេចប្រគល់រថយន្ត​ព្រូស​ ថ្មីសន្លាង​ ២គ្រឿង​ ជូនដល់សមាគមន៍សិល្បករខ្មែរ​ ដើម្បីជាប្រយោជន៍​ ជួយដល់អ្នកសិល្បៈប្រុសស្រី​ ដែលត្រូវការ​ រថយន្តធ្វើដំណើរ។

លោក ឡេង ណា វ៉ាត់ត្រា ថៅកែប្រចាំផលិតកម្ម Galaxy ដែលត្រូវគេស្គាល់ថា ជាម្ចាស់ផលិតកម្មផង មានគោរមងារ ជាឧកញ៉ារូបនេះ​ បានប្រាប់ឲ្យដឹងថា​ ប្រគល់រថយន្ត២ គ្រឿង យ៉ាងថ្មីសន្លាង ជូនដល់សមាគមសិល្បករខ្មែរ។ហើយលោករំពឹងថា​ ការផ្តល់ជូនរថយន្ត២គ្រឿងនេះ​ នឹងជួយសម្រាល​ការលំបាក​ ដល់សិល្បករ-សិល្បការិនី​ ក្នុងការធ្វើដំណើរ។

សមាគមសិល្បករ បានអោយដឹងថា រថយន្ត ២ គ្រឿង ដែលឧកញ៉ា​ ឡេង​ ណាវ៉ាត់ត្រា​ ប្រគល់ឲ្យសមាគម​ គោលដៅអោយសមាគម ដែលមាន​ អ្នកនាង ចន ច័ន្ទលក្ខិ ណា ប្រើប្រាស់ តាមការជាក់ស្តែង ជួយដល់ ហេតុការណ៍ ផ្សេងៗ ពេលសិល្បៈមានបញ្ហា ឬតម្រូវការផ្សេងៗទៀត ។ រថយន្ត២ គ្រឿងនេះ ប្រគល់ជូនដោយ សុទ្ឋ ចិត្ត មិន មានការបង់ រំលស់ អ្វីទាំងអស់ គឺជូន ដោយមិនគិតថ្លៃ ។ ទាំងនេះ ហើយទើបអ្នកណាៗ ក៏សរសើរលោក ណា វ៉ាត់ត្រា ពិតជាអ្នកធ្វើបុណ្យ បានឡើងទ្រព្យមិនភ្លេច ធ្វើបុណ្យ​ចែកទាន ៕ ដោយ៖ Huon Pich Rathanak

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ