ព្រឹតិ្តការណ៍ថ្មីៗ

ពិធីសម្ពោធ បើកការដ្ឋាន សំណង់ផ្ទះល្វែង ល្អពិត ក្រោមអធិបតីភាព លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ

2 ខែ មុន 13 តូ សុផល

ភ្នំពេញ៖ ក្រុមហ៊ុនសំណង់ផ្ទះល្វែង«ល្អពិត»បានចាប់ផ្ដើមបើកការដ្ឋានសាងសង់របស់ខ្លួននៅក្នុងភូមិសាស្រ្ត ខណ្ឌពោធិ៍សែនជ័យ

ទៅតាមតម្រូវការរបស់អតិថិជន និងក្នុងការចូលរួមចំណែកអភិវឌ្ឍន៍មូលដ្ឋាននិងប្រទេសជាតិ។

ពិធីបើកការដ្ឋាននេះ បានប្រព្រឹត្តទៅកាលពីវេលាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងមានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុនផ្ទះល្វែងខាងលើ បងប្អូលប្រជាពលរដ្ឋ ព្រមទាំងកម្មករសំណង់ជាច្រើននាក់ទៀតផងដែរ។

នៅក្នុងឱកាសនោះលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានថ្លែងថា លោកសូមអរគុណយ៉ាងខ្លាំងទៅដល់ម្ចាស់ក្រុមហ៊ុនសំណង់ផ្ទះល្វែងទាំងអស់ ជាពិសេសក្រុមហ៊ុនផ្ទះល្វេង«ល្អពិត» ដែលបានជ្រើសយកខណ្ឌពោធិ៍សែនជ័យធ្វើជាដៃគូរកស៊ីដែលជាការចូលរួមចំណែកអភិវឌ្ឍន៍មូលដ្ឋាននិងប្រទេសជាតិ។ហើយនៅទូទាំងរាជធានីភ្នំពេញ មាន១២ខណ្ឌប៉ុន្តែខណ្ឌពោធិ៍សែនជ័យមានការលូតលាស់ខ្លាំងខាងគេគ្រប់វិស័យទាំងឧស្សាហ៍កម្មរោងចក្រកាត់ដេរ សំណង់ និងដីឡូត៌ ដែលអាចរកប្រភពចំណូលចូលរដ្ឋបានច្រើនជាងគេទទួលបានលេខ១ ជាប់ៗគ្នា។

លោកអភិបាល បានជួបសំណេះសំណាលសាកសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ លោកយាយលោកតា និងកម្មករសំណង់ក្រុមហ៊ុនផ្ទះល្វែងខាងលើដែលបានចូលរួមក្នុងពិធីនោះ ត្រូវថែរក្សាសុខភាព រស់នៅប្រកបដោយអនាម័យ ដើម្បីមើលការអភិវឌ្ឍន៍ប្រទេសជាតិក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ជាពិសេសកុំភ្លេចនិងមិនត្រូវអាក់ខានទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះឲ្យសោះ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋដែលរស់នៅក្នុងរដ្ឋអធិបតេយ្យមួយបងប្អូនត្រូវតែអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នា។

ក្រោយបញ្ចប់ពិធីសំណេះសំណាលនោះលោកអភិបាលខណ្ឌបានចែកជូនវត្ថុអនុស្សាវរីយ៍ដល់បងប្អូនទាំងនោះក្នុងម្នាកៗរួមមានថវិកា២ម៉ឺនរៀល,សារ៉ុង,អង្ករ,ទឹកស៊ីអ៊ីវជាដើម៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ