ព្រឹតិ្តការណ៍ថ្មីៗ

បាក់ធ្លាក់ផ្ទាំងបេតុងវ៉េរ៉ង់ដា សង្កត់លើកម្មករម្នាក់ស្លាប់យ៉ាងអាណោចអធ័ម

4 ខែ មុន 311 តូ សុផល

ភ្នំពេញ ៖ កម្មករសំណង់ម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ចំណែក២នាក់ទៀតរួចផុតពីគ្រោះ បន្ទាប់ដាច់បាក់ផ្ទាំងថ្មវ៉េរ៉ងដា

ធ្លាក់សង្កត់ពីលើ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅសំណង់អាគាររោងចក្រ ថ្មី ក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះ ឈ្មោះ ស៊ុំ ចាយ ភេទប្រុស អយុ ៥៦ឆ្នាំ មុខរបរ កម្មករសំណង់ មានប្រពន្ធឈ្មោះ បុិល មាលា អយុ៣៩ឆ្នាំ មុខរបរ កម្មករសំណង់ ដូចគ្នា ស្នាក់នៅក្នុងការដ្ឋានខាងលើ មានស្រុកកំណើត ភូមិ ស្រះព្រីង ឃុំ បាធាយ ស្រុកបាធាយ ខេត្តកំពងចាម ។ ជនរងគ្រោះ មានកូន៣នាក់ ប្រុស ១នាក់ ស្រី២នាក់ ក្នុងបន្ទុកគ្រួសារ ។

តាមសម្តីកម្មករនៅកន្លែងកើតហេតុម្នាក់ បានឲ្យដឹងថា មុនកើតហេតុ កម្មករ៣នាក់ រួមទាំងជនរងគ្រោះផង ចូលទៅក្នយងអាគារខាងលើ យករទេះដើម្បី ដាក់កំបោរ ពេលអូសរទេះចេញមកវិញ ស្រាប់តែ វ៉េរ៉ង់ដា ខាងលើអាគារ បានដាច់ធ្លាក់មកដី សង្កត់លើជនរងគ្រោះ កម្មករ២នាក់ទៀតរត់គេចផុត មិនមានរបួស ។

ក្រោយកើតហេតុ ជនជាតិចិនជាថៅកែរោងចក្រ ខាងលើ ព្យាយាមឲ្យដឹកសាកសពចេញ តែតករូវបានប្រជាពលរដ្ឋ កម្នករ សមត្ថកិច្ចរារាំង រងចាំពិនិត្យជាមុនសិន ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ