ព្រឹតិ្តការណ៍ថ្មីៗ

ប្រទះឃើញសពទារកម្នាក់ត្រូវគយកមកផ្លុងចោលនៅគំនរសម្រាមបង្កការភ្ញាក់ផ្អើល

4 ខែ មុន 130 តូ សុផល

ភ្នំពេញ ៖ សពទារកម្នាក់ ត្រូវបានពលរដ្ឋប្រទះឃើញ ដែលជនមិនស្គាល់មុខញាត់ដាក់ក្នុងកាបូបដាកខោអាវ

យកមកបោះផ្លុងចោលនៅគំនរសម្រាម ក្បែរមាត់ស្រះព្រះទន្លេ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ។ បង្កឲ្យភ្ញាក់ផ្អើលប្រជាពលរដ្ឋ ចោមរោមមើល ទាំងក្តីហួសចិត្ត កាលពីវេលាម៉ោង១និង២០នាទីថ្ងៃ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ។

ប្រជាពលរដ្ឋដែលនៅ ក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា កាបូបយួរដៃ ពណ៌ក្រហម គេឃើញតាំងពីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ម្សិលមិញមកម្លេះ នៅក្នុងគំនរសម្រាម តែមិនបានចាប់អារម្មណ៍ ថាមានរឿងបែបនេះ ទើបតែមកដល់រសៀលថ្ងៃទី២៣ ខែឧសភា នេះ បន្ទាប់ពីអ្នកដើររើសអេតចាយ ដើរកកាយ ចាប់រ៉ូត កាបូបមើល ស្រាប់តែស្រែកឆោឡោ ទើបផ្អើលពលរដ្ឋក្បែរខាងបាននាំគ្នាទៅមើលទើប ឃើញនៅក្នុងកាបូបនោះមានសាកសពទារក ទើបនឹងកើត។

មិនដឹងថា ឪពុកម្តាយ ចិត្តខ្មៅរូបណាទេដែលបង្កើតកូនមកហើយបែជាចិត្តដាច់យ៉ាងដូចច្នេះ ទៅវិញ ហើយពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ច អោយចុះមកពិនិត្យមើលជាក់ស្តែង និងប្រគល់ឲ្យអាជ្ញាធរ ចាតចែងបន្ត ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ