ព្រឹតិ្តការណ៍ថ្មីៗ

ពិធីសំណេះសំណាល បំពាក់ឋានន្តរស័ក្កិ គ្រឿងឥស្សរយយស និងប្រគល់ ប័ណ្ណសរសើរ ជូនមន្ត្រីនគរបាលជាតិ

1 ខែ មុន 194 តូ សុផល

ខេត្តព្រៃវែង ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង ប្រធាននាយកដ្ឋានបុគ្គលិក និងតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ អញ្ជើញជា អធិបតី ក្នុង ពិធីសំណេះសំណាល បំពាក់ឋានន្តរស័ក្កិ គ្រឿងឥស្សរយយស និងប្រគល់ ប័ណ្ណសរសើរ ជូនមន្ត្រីនគរបាលជាតិ ចំណុះអធិការដ្ឋាននគរបាលស្រុកពារាំង ស្រុកពោធិរៀង និងស្រុក ស៊ីធរកណ្តាល ។
នា​ព្រឹកថ្ងៃ អង្គារ៍ ៨កើត ខែ ជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី​ ២២ ខែឧសភា ឆ្នាំ​២០១៨ នៅ​អធិការដ្ឋាននគរបាលស្រុកពារាំង បានប្រារព្វពិធី សំណេះសំណាល បំពាក់ឋានន្តរស័ក្កិ គ្រឿងឥស្សរយយស និងប្រគល់ ប័ណ្ណសរសើរ ជូនមន្ត្រីនគរបាលជាតិ ចំណុះអធិការដ្ឋាន នគរបាល ស្រុកពារាំង~ ស្រុកពោធិរៀង និងស្រុក ស៊ីធរកណ្តាល ពិធីនេះស្តិតក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង ប្រធាននាយកដ្ឋានបុគ្គលិក និង តំណាង ដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និងប្រតិភូអមដំណើ​រមួយចំនួន ។
ពិធីនេះមានការ អញ្ជើញចូ​លរួមពី សំណាក់ លោកឧត្តមសេនីយ៍ ស្នងការ ស្នងការរង នាយការិយាល័យបុគ្គលិក ប្រធានក្រុមប្រឹក្សាស្រុកពារាំង អភិបាល នៃគណៈអភិបាលស្រុកពារាំង មេបញ្ជាការយោធាស្រុក មេបញ្ជាការកងរាជអាវុធហត្ថស្រុក លោកអធិ​ការ អធិការរង ស្រុកទាំង៣ ប្រធាននគរបាលប៉ុស្តិ៍រដ្ឋបាល ស្រុកទាំង៣ និងមន្រ្តីនគរបាលជាច្រើនរូបទៀត ។
លោកវរសេនីយ៍ទោ ស៊ឹម កុសល អធិការនគរបាលស្រុកពារាំង បានអានរបាយការណ៍ស្វាគមន៍
បន្ទាប់មកលោកឧត្តមសេនយ៍ត្រី ប៉ឹង បូរ៉ា នាយការិយាល័យ លើកសរសើរ អានព្រះរាជក្រឹត្យ ប្រកាស ក្រសួងមហាផ្ទៃ និងសេចក្តីសម្រេចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីការតម្លើង ឋានន្តរសក្តិ និងផ្តល់ជូន គ្រឿងឥស្សរយយស និងប័ណ្ណសរសើរ លិខិតសរសើរ ដល់មន្រ្តីនគរបាលជាតិ ចំណុះអធិការ ដ្ឋាននគរបាលស្រុកពារាំង ស្រុកពោធិរៀង និងស្រុកស៊ីធរកណ្តាល ។ ពិធិបំពាក់ ឋានន្តរសក្តិ ប្រគល់ អនុក្រឹត្យ គ្រឿងឥស្សរយយស និងប័ណ្ណសរសើរ លិខិតសរសើរ ។
លោកវរសេនីយ៍ឯក ស៊ឹម កុសល តំណាងឲ្យមន្រ្តីនគរបាលបានដែលទើបំពាក់ឋានន្តរសក្តិ គ្រឿង ឥស្សរយយស និងប័ណ្ណសរសើរ លិខិតសរសើរ បានមានមតិចាប់អារម្មណ៍ និងធ្វើរការប្តេជ្ញាចិត្ត ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង ប្រធាននាយកដ្ឋានបុគ្គលិក និងតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ
បានមានប្រសាសន៍ផ្តាំផ្ញើរ ដល់មន្រ្តីដែលទើប បំពាក់ឋានន្តរសក្តិ គ្រឿង ឥស្សរយយស និងប័ណ្ណសរសើរ លិខិតសរសើរ ត្រូវស្មោះត្រង់ជាមួយប្រជាពលរដ្ឋ ជាតិមាតុភូមិ ជាតិ សាសនា ព្រះហាក្សត្រ សាមគ្គីភាពផ្ទៃក្នុង ត្រូវ បង្កើនសមត្ថភាពបន្ថែមទៀត ដើម្បីអនុវត្តនូវតួនាទីភារៈកិច្ច ដែលរាជរដ្ឋា ភិបាល និងក្រសួងមហាផ្ទៃ ប្រគល់ជូនប្រកបដោយប្រសិទ្ធភាព និងជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ។
ត្រូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំ ខិតខំបន្តចុះធ្វើវេទិការសាធារណៈនៅតាមភូមិ ឃុំ សង្កាត់ ដើម្បីក្តាប់នូវរាល់សូមណូមពរនានារបស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយនូវរាល់ សូមណូម ពរទាំងនោះ ជូនពួកគាត់អោយបានទាន់ពេលវេលា ជាមួយគ្នានោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល បាននាំម្ភារៈដែលនាំយកមកប្រគល់ជូនរួមមាន: អង្ករ /មី/ទឹកត្រី និងស៊ីអ៉ីវ/អាវចំណាំងផ្លាត
៥/ដំបងពិល/អាវភ្លៀង /ថវិកាមួយចំនួនទៀត ៕ ដោយ ចាន់ សុធា

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ