ព្រឹតិ្តការណ៍ថ្មីៗ

ពិនិត្យព្យាបាល ជម្ងឺទូទៅដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យជំនាញ កម្ពុជា-ចិន នៅបន្តដល់ថ្ងៃទី២៥ ឧសភា នេះ!

7 ខែ មុន 1625 តូ សុផល

ភ្នំពេញ៖ កាលពីថ្ងៃ២២ ឧសភា ២០១៨ ម្សិលម៉ិញ ប្រជាពលរដ្ឋយ៉ាងច្រើន បានសម្រុកមក ទទួកការពិនិត្យព្យាបាលជម្ងឺទូទៅដោយឥតគិតថ្លៃពី សំណាក់ក្រុមគ្រូពេទ្យជំនាញស្មគ្រចិត្តមកពីប្រទេសចិន និងកម្ពុជា។

សកម្មភាពនៃចុះពិនិត្យ ព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋនេះ មានទីតាំងក្នុងបរិវេណមណ្ឌលសុខភាពឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានរៀបចំឡើងដោយមន្ទីរសុខាភិបាលខេត្ត   អ៊ីនណាន ប្រទេសចិន និងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រោមកិច្ចសហការជាមួយ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងមន្ទីរពេទ្យអង្គដួង បានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅ មណ្ឌលសុខភាពសង្កាត់ឃ្មួញ ខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី ២២ ឧសភា ដល់ថ្ងៃទី ២៥ ឧសភា  ២០១៨ នេះ ។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ទូទាំងខណ្ឌសែនសុខ ឲ្យមកទទួលសេវាពិនិត្យព្យាបាលជំងឺទូទៅ ដែលមានគ្រូពេទ្យឯកទេសពីប្រទេសចិន ចំនួន១៣នាក់ និងគ្រូពេទ្យស្ម័គ្រចិត្ដកម្ពុជា មកពិនិត្យព្យាបាលដោយឥតគិតថ្លៃ។

ឯកឧត្តម ម៉ម ប៊ុនហេង បានថ្លែងប្រាប់អង្គភាពព័ត៌មាន «ថ្ងៃនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដកម្ពុជា-ចិន បានចុះមកពិនិត្យព្យាបាលជំងឺប្រជាពលរដ្ឋ​ ដោយឥតគិតថ្លៃ ដោយភ្ជាប់មកជាមួយនឹងរថយន្ដគ្លីនិកចល័ត ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ដែលមានបំពាក់នូវសម្ភារៈបរិក្ខារពេទ្យ ដូចជា ម៉ាស៊ីនកាំរស្មីអ៊ិច អេកូ ឧបករណ៍វិភាគទឹកនោម វិភាគឈាម ម៉ូនីទ័រតាមដានគភ៌ទារក និងម្តាយ ជញ្ជីងថ្លឹងទម្ងន់ និងវាស់កម្ពស់ ឧបករណ៍ឆែកមុខងារសួត ឧបករណ៍វិភាគជីវគីមីដោយស្វ័យប្រវត្តិ Electrocardiograph, Binocular Handheld Slit Lamp Microscope, General type hanging diagnosis System, Digital Electronic Colposcope ឧបករណ៍ពិនិត្យសុដន់អ៊ីនហ្រ្វារ៉េដ កញ្ចប់ឧបករណ៍ផ្នែករោគស្រ្តី កញ្ចប់ឧបករណ៍ផ្នែកវះកាត់ទូទៅ ត្រចៀក ច្រមុះ បំពង់ក កៅអីព្យាបាលធ្មញ ម៉ាស៊ីនខ្យល់កំចាត់មេរោគ មីក្រូទស្សន៍ជីវសាស្រ្ត ឧបករណ៍កំចាត់មេរោគ ទូទឹកកកវេជ្ជសាស្រ្ត។ ដូចនេះប្រជាពលរដ្ឋ យើង សូមមកពិនិត្យព្យាបាលឲ្យបានគ្រប់ៗគ្នា» ។

រដ្ឋមន្ដ្រីបន្ដថា «រថយន្តគ្លីនិកចល័តចំនួន២០គ្រឿង ក្នុងចំណោមរថយន្តគ្លីនិកចល័ត៤០គ្រឿង ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនចិន បានប្រគល់ជូនក្រសួងសុខាភិបាល នៅថ្ងៃទី១០ ឧសភាថ្មីៗនេះ យើងបានបែងចែកទៅឱ្យមន្ទីរសុខាភិបាលរាជធានី-ខេត្តចំនួន១១រួចហើយ កាលពីម្សិលមិញនេះ ដើម្បីយកទៅប្រើប្រាស់ឲ្យទាន់ពេលវេលា និងប្រសិទ្ធិភាពខ្ពស់ជូនប្រជាពលរដ្ឋ 
យើង»

ទន្ទឹមនោះលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ អគ្គនាយករដ្ឋបាល​ និងហិរញ្ញវត្ថុ​ នៃក្រសួងសុខាភិបាល បានបញ្ជាក់ថា «រថយន្ដគ្លីនិកចល័ត២០គ្រឿងនេះ ដែលជាជំហានដំបូង នៃជំនួយឥតសំណងរបស់ចិន ក្រសួងបានបែងចែកទៅមន្ទីរសុខាភិបាលរាជធានី-ខេត្ដចំនួន១១ គឺនៅមន្ទីររាជធានីភ្នំពេញ ១គ្រឿង, ខេត្ដកណ្ដាល ៣គ្រឿង,កំពង់ស្ពឺ ២គ្រឿង, សៀមរាប ២គ្រឿង, ព្រះសីហនុ១គ្រឿង, ស្វាយរៀង ២គ្រឿង, កំពង់ឆ្នាំង ២គ្រឿង, តាកែវ ២គ្រឿង, បន្ទាយមានជ័យ ២គ្រឿង, បាត់ដំបង ២គ្រឿង និងខេត្ដកំពង់ចាម ២គ្រឿង សម្រាប់ខេត្ដផ្សេងទៀត នឹងទទួលនៅជំហានទី២ នៅចុងឆ្នាំ២០១៨នេះ ដែលមានចំនួន២០គ្រឿងទៀត» ។

លោកស្រីវេជ្ជបណ្ឌិតបន្ដថា ដើម្បីផ្ដល់សេវាសុខាភិបាលឲ្យទាន់ពេលវេលា និងប្រសិទ្ធភាពខ្ពស់ជូនប្រជាពលរដ្ឋ រថយន្ដគ្លីនិកចល័តនេះ យើងបានរៀបចំរួចជាស្រេច ទាំងអ្នកជំនាញបើកបររថយន្ដ គ្រូពេទ្យឯកទេសព្យាបាល និងឱសថ បរិក្ខារពេទ្យ ពិសេសមានគ្រូពេទ្យឯកទេសមកពីយូណាន ប្រទេសចិន ចំនួន២០រូបផងដែរ នៅតាមរថយន្ដគ្លីនិកចល័តទាំងអស់នោះ ។​

ជាក់ស្ដែងនៅថ្ងៃនេះ គ្រូពេទ្យពីអ៊ីនណាន បានចុះមកព្យាបាលប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនៅមណ្ឌលសុខភាពឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕

ទស្សនាវីដេអូខាងក្រោម៖  VIDEOS

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!