ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តរបស់សម្តេចតេជោ ត្រូវបានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រគល់ជូនបន្តដល់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងសហភាពសហព័ន្ធ យុវជនកម្ពុជា(ស.ស.យ.ក)

2 ខែ មុន 46 តូ សុផល

ភ្នំពេញ៖ រថយន្តប្រភេទដឹកជញ្ជូនចំនួន ១២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលទើបនឹងទទួលពីក្រុមហ៊ុនដំឡើងរថយន្ត ដេហាន អូតូ ខេមបូឌា (Daehan Auto Cambodia) ត្រូវបានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រគល់ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងសហភាពសហព័ន្ធយុវជន កម្ពុជា (ស.ស.យ.ក)នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នៅទីស្តីក្រសួង។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ ក្រុមហ៊ុន ដេហាន អូតូ ខេម បូឌា (Daehan Auto Cambodia) បានផ្តល់រថយន្តចំនួន ១២គ្រឿង សម្រាប់ដឹកកម្មករ ដែលដំឡើងនៅក្រុងបាវិត ខេត្តស្វាយរៀង ជូនទៅដល់សម្តេច នាយករដ្ឋមន្រ្តី ។

សម្តេចសម្រេចថា ដើម្បីឱ្យការប្រើប្រាស់នេះបានផលប្រយោជន៍ជាទូទៅដល់ បងប្អូនកម្មករ និយោជិត ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ សម្តេចក៏បាន ផ្តល់រថយន្តទាំងនេះដោយចែកចេញ ជាពីរផ្នែក ផ្នែកទីមួយរថយន្ត ០៦គ្រឿង ជូនទៅដល់ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA)និងផ្នែកទី២ចំនួន ០៦គ្រឿងទៀតប្រគល់ជូនទៅដល់សភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ។

រថយន្តទាំងអស់នេះ ក្រុមការងារនឹងយកទៅសម្រាប់ដឹកជញ្ជូនគ្រូពេទ្យផង និង បងប្អូនប្រជាពលរដ្ឋដែលមកពិនិត្យនិងព្យាបាល និងការប្រើប្រាស់នៅតាមយន្តការជាក់ស្តែង។

លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) លើកឡើងថា ក្រោយទទួល បានរថយន្តទាំងនេះ សមាគមនឹងយកទៅប្រើប្រាស់ជាផលប្រយោជន៍ទូទៅសម្រាប់ ប្រជាពលរដ្ឋ និងកម្មករនិយោជិតក្នុងកាទទួលពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃ ដោយមិន ប្រកាន់ពូជសាសន៍ សាសនា ពណ៌សម្បុរ ឬក៏និន្នាការនយោបាយអ្វីឡើយ ពិសេសសម្រាប់ប្រយោជន៍សាធារណៈដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល នៅក្នុងការលើកកម្ពសសុខមាលភាពនិង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើង។

សូមបញ្ជាក់ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ពីមួយថ្ងៃទៅមួយថ្ងៃទៅមួយថ្ងៃបានពង្រីកសកម្មភាពមនុស្សធម៌របស់ខ្លួនទៅតាមលទ្ធភាពដោយមានការចូលរួមពីសប្បុរសជននិងស្ថាប័នមនុស្សធម៌ផ្សេងៗដើម្បីចុះពិនិត្យនិងការព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅតាមបណ្តាខេត្តនានា តាមបណ្តារោងចក្រ សហគមន៍ អង្គការកុមារកំព្រាជាច្រើននៅទូទាំងប្រទេស។ជាលទ្ធផលសមាគមបានពិនិត្យនិងព្យាបាលប្រជាពលរដ្ឋបានជិត៣០ម៉ឺននាក់នៅទូទាំងប្រទេសនិងករណីអ្នកជំងឺធ្ងនធ្ងរជាង៣ពាន់នាក់ត្រូវបាននាំមកព្យាបាលនិងវះកាតនៅរាជធានីភ្នំពេញក្រោមការឧបត្ថម្ភទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេកិត្តិព្រឹទ្ធបណ្ឌិតតាមរយៈលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមTYDA។

 

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ