ព្រឹតិ្តការណ៍ថ្មីៗ

ចូលលួចមិនបានចាក់ចោរពីក្នុងផ្ទះ ម្ចាស់មកទាន់ព្យាយាមរត់គេច តែត្រូវចាប់បានមកវិញ

4 ខែ មុន 70 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី ២២ ខែឩសភា ឆ្នាំ២០១៨ ម៉ោងប្រហែល៨:០០នាទី ព្រឹក នគរបាលប៉ុស្តិ៍ទឹកល្អក់ទី២បានឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្តែងពីបទ លួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចក្នុងផ្ទះលេខ១៩៦ ផ្លូវលេខ១៥០ ក្រុមទី ១៥ ភូមិ៥ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ ឈ្មោះ ឆុំ ឡាយ ភេទប្រុស អាយុ៤០ឆ្នាំ ឃនជាតិខ្មែរ ស្នាក់នៅផ្ទះជួលមិនចាំលេខ សង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យករួមមាន

១- ទុល្វីសចំនួន០១ , កូនកាំបិតរុញសំរាប់កាត់ក្រដាស ចំនួន០១ ,ដែកសសៃសំរាប់ឆ្កឹះសោរចំនួន០១សសៃ ,កូនពិលពណ៌ខ្មៅចំនួន០១ និង កាបូក្រវ៉ាត់ចង្កេះ ពណ៌ខ្លាញ់ក្តាមចំនួន០១ (ជារបស់ជនសង្ស័យយកមកធ្វើសកម្មភាព) ។

២- អាវស្រីថ្មីចំនួន០៧ ខោចំនួន០៣ និង កងដៃចំនួន០១ ធ្វើពីលោហ:ធាតុពណ៌លឿងស្លេក និងទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាក Nokia ពណ៌ខ្មៅ សេរីលេខX202 (ជារបស់ជនរងគ្រោះ) ប្រគល់អោយជនរងគ្រោះវិញតាមការស្នើរសុំរបស់ជនរងគ្រោះ ដោយមានការឯកភាពពីលោកវង្ស ប៊ុនវិសុទ្ឌ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។

ជនរងគ្រោះ ឈ្មោះ ប៊ុន ច័ន្ទណារ៉ុង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្តដឹកជញ្ជូនសំភារ: ក្រុមហ៊ុន The B Delivery ស្នាក់នៅផ្ទះលេខ១៩៦ ផ្លូលេខ១៥០ ក្រុមទី ១៥ ភូមិ៥ សង្កាត់ទឹកល្អក់ទី២ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភពអោយដឹងថា មុនពេលកើតហេតុថ្ងៃទី២២ ខែឩសភា ឆ្នាំ២០១៨ម៉ោង៨:០០នាទីជនរងគ្រោះបានចាក់សោរផ្ទះបិទទ្វាររួចទៅដេកនៅផ្ទះជួលផ្សេងនៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌ ​ទួលគោក លុះព្រឹកឡើងបានមកបំរុងបើកទ្វារផ្ទះស្រាប់តែឃើញនៅក្នុងផ្ទះមានបើកភ្លើង សង្ស័យមានមនុស្សនៅក្នុងផ្ទះក៏យកកូនសោរចាក់បើកទ្វារតែបើកមិនបានព្រោះជនសង្ស័យចាក់សោរពីក្នុងផ្ទះពេលនោះ ស្រាប់តែឃើញជនសង្ស័យ ឆុំ ឡៃ រត់ចេញមកក្រៅផ្ទះបំរុងគេចខ្លួន ក៏ស្រែកចោៗ និងដេញតាមដោយសហការជាមួយសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកល្អក់ទី២ ឃាត់ខ្លួនបានជាក់ស្តែងប្រគល់អោយសមត្តកិច្ចនគរបាលខណ្ឌទួលគោកចាត់ការតាមនិតិវិធីច្បាប់ ។

បច្ចុប្បនជនសង្ស័យឈ្មោះ ឆុំ ឡៃ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោដើម្បីសាកសួរនិងគោដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ចាត់ការតាមនិតិវិធីច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ