ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ និងថ្នាំញៀន១២កញ្ចប់តូចធំ ត្រូវសមត្ថកិច្ចបង្ក្រាប

1 ខែ មុន 56 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃអង្គារ៍ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា គ.ស២០១៨ វេលាម៉ោង ១៥:៤៥នាទី កំលាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានចុះអនុវត្តន៏ច្បាប់ចរាចរណ៏ផ្លូវវគោក និងត្រួតពិនិត្យអាវុធជាតិផ្ទុះ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ជាក់ស្តែង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តនៅចំណុចផ្លូវមុនីរ៉េត កែងផ្លូង២៤៧ ក្រុម៤៩ ភូមិ១៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ ឈ្មោះ ជា វណ្ណារ័ត្ន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

វត្ថុតាងដែលបានចាប់យក
១-ក្រាមពណ៍សថ្លា(សង្ស័យជាគ្រឿងញៀន) ចំនួន១៣កញ្ចប់(១២កញ្ចប់តូច និង០១កញ្ចប់ធំ)
២-ម៉ូតូចំនួន០១គ្រឿង ម៉ាកHonda today ពណ៍ស អត់ស្លាកលេខ មានលេខតួនិងម៉ាសុីន1008102។
៣-ទូរសព្ទដៃចំនួន០១គ្រឿង ម៉ាកSamsung (ខូច)។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ