ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ទៀតហើយ ដែលសមត្ថកិច្ចខណ្ឌមានជ័យបង្ក្រាប

6 ខែ មុន 54 តូ សុផល

ភ្នំពេញ៖ ដោយយោងតាមបទបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក តេង ស៊ីណូ អធិការខណ្ឌមានជ័យ អោយចុះបង្ក្រាបគ្រឿងញៀនដូចភ្លៀងរលឹមជាក់ស្តែង បុរសម្នាក់ត្រូវសមត្ថកិច្ចមានជ័យឃាត់ខ្លួន ករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនកាលពីថ្ងៃ អង្គារ ៨ កើត ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៤និង៣០នាទី កម្លាំងនគរបាលប៉ុស្តិ៍​ចាក់អង្រែលើ បានធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ហើយពេលមកដល់​ចំណុចវាលខ្សាច់ ផ្លូវ​៦០ម៉ែត្រ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ ។

​ជនសង្ស័យឈ្មោះ វង្ស ពៅ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ​និង ទីលំ​នៅ ​ មិនពិតប្រាកដ ។
វត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន)​ ចំនួន ០៣ កញ្ចប់ថង់តូច ។

បច្ចុប្បន្ន​​ជន​សង្ស័យឈ្មោះ វង្ស ពៅ ឃាត់​ខ្លួននៅ​អធិការដ្ឋាននគរ​បាល​ខណ្ឌមានជ័យ ដើម្បី​កសាង​​សំណុំ​រឿងចាត់តាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!