ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តម៉ាកឡង់គ្រីស័របើកបុករថយន្តកូរ៉េបណ្ដាលអោយស្លាប់មនុស្សម្នាក់

1 ខែ មុន 79 តូ សុផល

កំពង់ធំ៖  នៅថ្ងៃទី២២ខែឧសភា ឆ្នាំ ២០១៨វេលាម៉ោង03និង05នាទីយប់មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាកឡង់គ្រីស័រសេរីចាស់ពណ៌ខ្មៅបុកជាមួយរថយន្តកូរ៉េពណ៌សផ្លាកលេខគ្មានបេីកបរក្នុងទិសដៅពីជេីងទៅត្បូង ត្រង់ចំណុចលេីស្ពានត្បូងចាម លើកំណាត់ផ្លូវជាតិលេខ06ក្នុង ភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

អ្នកបេីកបររថយន្តឡង់គ្រីស័រមិនស្គាល់អត្តសញាណបេីករត់គេច ឯអ្នកបេីកបររថយន្តកូរ៉េ ឈ្មោះ ស្រេង គឹមឈួន ភេទប្រុស អាយុ30ឆ្នាំ (ស្លាប់នៅមន្ទីរពេទ្យខេត្តកំពង់ធំ)មុខរបបអាជីវករលក់ធូរ៉េន រស់នៅភូមិកូនជ្រែនឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

ករណីនេះបណ្តាលអោយខូចរថយន្ត1គ្រឿង និងស្លាប់មនុស្ស1នាក់ ឯវត្ថុតាងរថយន្តលក់ផ្លែធូរេនរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល។ មូលហេតុ បឋមបង្កដោយអ្នកបើកបររថយន្តលក់ផ្លែធូរេនបើកបរមិនប្រកាន់ស្តាំ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ