ព្រឹតិ្តការណ៍ថ្មីៗ

ថ្ងៃក្រោយឱ្យរាង កុំចេះតែហ៊ាន! មន្ត្រីប៉ូលិសរពឹសដៃទះកំផ្លៀងស្ត្រីម្នាក់នៅជិតផ្សារអូរឡាំពិកត្រូវផ្អាកការងារជាបណ្តោះ

1 ខែ មុន 111 តូ សុផល

ភ្នំពេញ៖ នេះហើយជាលទ្ធផលរបស់មន្ត្រីនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃទី១ម្នាក់ ដែល បានផ្ទុះហិង្សាទះកំផ្លៀងលើស្ត្រីជាគ្រូពេទ្យម្នាក់

នៅទី សាធារណៈ ត្រូវបានស្នងការនគរបាលរាជធានីភ្នំពេញសម្រេចផ្អាកការងារជាបណ្តោះអាសន្នចំពោះលោកអនុសេនីយ៍ ទោឈ្មោះ កៅ សំអុល អត្តលេខ២៧៧០២ ឋានៈមន្ត្រីនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃទី១ ចំណុះឲ្យ អធិការដ្ឋាននគរបាលខណ្ឌចំការមន ដោយមូលហេតុ បញ្ចេញអាកប្បកិរិយា ឬពាក្យសម្តីគ្មានសីលធម៌ អមនុស្សធម៌ ខ្វះសុជីវធម៌ ដែលជាហេតុធ្វើឲ្យបាត់កិត្តិយស សេចក្តីថ្លៃថ្នូររបស់នគរបាលជាតិ។

សូមបញ្ជាក់ថា ករណីនេះកើតឡើងនៅម៉ោងប្រហែល១១ព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលេខ២៩៨ កែងផ្សារអូរឡាំពិក ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

មន្ត្រីនគរបាលឈ្មោះ កៅ សំអុល អាយុ៤៨ឆ្នាំ បានទះកំផ្លៀងទៅលើស្ត្រីរងគ្រោះឈ្មោះ ឌី លីណា អាយុ៣៧ឆ្នាំ ជាគ្រូពេទ្យ ស្នាក់នៅខណ្ឌ៧មករា ខណៈដែលកំពុងចាប់ឃាត់ម៉ូតូដែល មិនគោរពច្បាប់ (មិនពាក់មួកសុវត្ថិភាព) ហើយករណីនេះ ភាគីទាំង២បានធ្វើកិច្ចសន្យាជាលាយលក្ខ៍អក្សរក្នុងការ ទទួលខុសត្រូវប្រសិនបើស្ត្រីរងគ្រោះមានបញ្ហាត្រង់ត្រចៀកនោះ ត្រូវទទួលមើលដល់ជាផងដែរ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ