ព្រឹតិ្តការណ៍ថ្មីៗ

កាប៊ីនរថយន្តលាយបេតុង ធ្លាក់សង្កត់ជាងជួសជុលម្នាក់ស្លាប់ នៅយានដ្ឋាន ហុង ឆាយ

2 ខែ មុន 285 តូ សុផល

បាត់ដំបង៖ យានដ្ឋានយីហោ (ហុង ឆាយ) មានករណីមនុស្សស្លាប់ដោយសារក្បាលរថយន្តធ្លាក់សង្កត់ពីលើ ខណះកំពុងជួសជុលតែម្នាក់ឯងក្រោយសម្រាកទទួលទានអាហារថ្ងៃត្រង់។

ករណីនេះមានកាភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង៣០នាទីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ចំណុចភូមិចម្ការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ ពឿន មុន្នី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរបរជាងរជួសជុលរថយន្ត រស់នៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង។

បន្ទាប់ពីកម្លាំងនគរបាលបានទទួលដំណឹងនេះក៍ចាត់កម្លាំងចុះទៅកន្លែងកើតហេតុខាងលើភ្លាមៗដើម្បីធ្វើកោសល្យវិច្ច័យចំពោះសពរងគ្រោះ។

ដោយឡែកភ្នាក់ងារTNNយើងខ្ញុំបានសង្គេតឃើញថានគរបាលជំនាញហាក់បីដូចជាមើលរំលងត្រង់ចំណុច១គឺមិនបានឆែកកាមេរ៉ាសុវត្ថភាពដើម្បីអោយការធ្វើកោសល្យវិច្ច័យនេះកាន់តែច្បាស់លាស់ជាងនេះទើបជាការប្រសើរ៕ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ