ព្រឹតិ្តការណ៍ថ្មីៗ

អាង​ថា​ស្គាល់​គ្នា​ បបួល​ដឹក​ដេីរ​លេង​ ដល់​កន្លែង​ស្ងាត់​ ប៉ុនប៉ង​ចាប់​រំលោភ​ តែមិន​បាន​សំរេច​ ត្រូវ​នាង​ទះកំផ្លៀង​ ខ្វាច​មុខ​

2 ខែ មុន 175 តូ សុផល

ខេត្ត​ព្រះសីហនុ៖ លោក​វរសេនីយ៍ទោ​ភុល​ ភស្តា អធិការ​នគរបាល​ក្រុង​ព្រះសីហនុ​ បាន​ឲ្យ​ដឹង​ថាៈ​ នៅ​ថ្ងៃទី​២​១ ខែ​ឧសភា​ ឆ្នាំ​២០១៨​ កន្លង​ទៅ​នេះ​ សមត្ថកិច្ច នគរបាល ក្រុង​ព្រះសីហនុ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ តាម​ពាក្យ​បណ្ដឹង​របស់​ អ្នក​អាណា​ព្យាបាល​ខាង​ស្រី​ ​ដែល​បាន​ប្តឹង​ចោទ​ប្រកាន់​ ពី​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ កូន​របស់​គាត់​ តែ​មិន​បាន​សំរេច​។ 

រឿង​ហេតុ​នេះ​ បាន​កើតឡើង​ នៅ​យប់​ថ្ងៃទី១៩ ខែ​ឧសភា​ ឆ្នាំ២០១៨ វេលាម៉ោង២០:២០​ នាទី នៅផ្លូវ​បូរីគុជអាស៊ីុ​ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ​ ។

លោក​អធិការ​នគរបាល​ក្រុង​ បាន​បញ្ជាក់​ថា​៖ ជន​ជាប់​ចោទ​ ឈ្មោះ លឹម វ៉ាត ភេទប្រុស អាយុ​ ២៣ឆ្នាំ មុខរបរជាងជួសជុលរថយន្ត បច្ចុប្បន្នស្នាក់នៅក្រុមទី២៣ ភូមិ១ សង្កាត់លេខ​៣​ ក្រុង-ខេត្តព្រះសីហនុ។ កន្លង​មក​បាន​ស្គាល់​គ្នា​ ជាមួយ​នារី​ម្នាក់​ ឈ្មោះមំុ មុន្នីនាថ ភេទស្រី អាយុ២២ឆ្នាំ បំរេីការ​ងារ​ជាបុគ្គលិកសណ្ឋាគារ​ មាន​ទីលំនៅភូមិ២ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ។

នៅ​ថ្ងៃ​កេីត​ហេតុ​ ឈ្មោះ​លឹម​ វ៉ា​ត​ បាន​បបួល​ នារី​រងគ្រោះ​ដឹក​ម៉ូតូ​ដេីរ​កំសាន្ត​ លុះដល់​កន្លែង​ស្ងាត់​ ក្នុង​តំបន់​បុរី​គុជ​អា​ស៊ី​ ឈ្នោះ លឹម​ វ៉ា​ត​ បាន​ចាប់​នាង​ទាំង​បង្ខំ​តែ​ម្តង​ តែ​ត្រូវ​នាង​ រេី​បំ​រាស់​ទះកំផ្លៀង​មួយ​ដៃ​ ហើយ​រត់​ចេញ​ ឈ្មោះ​វ៉ា​ត​ បាន​រត់​តាម​ ចាប់​នាង​ម្តង​ទៀត​ ត្រូវ​នាង​រេី​បំ​រាស់​ យ៉ាង​ខ្លាំង​ ហេីយ​ខ្វាចមុខ ព្រម​ទាំង​ទាម​ទារ​ឲ្យ​ជូន​នាង​មក​ផ្ទះ​វិញ​។ ពេល​មកដល់​ផ្ទះ​ នាង​បាន​រៀប​រាប់​រឿង​ហេតុ​ដែល​កេីត​ឡេីង​ប្រាប់​ដល់​ឪពុក​ម្ដាយ​ ទេីប​អាណា​ព្យាបាល​ ទុក​ពេល​ឲ្យ​២ថ្ងៃ​ឲ្យ​សាមីខ្លួន​ចូល​មក​សុំ​ទោស​ តែ​ឈ្មោះ​លឹម​ វ៉ា​ត​មិន​ចូល​ខ្លួន​ គាត់​ក៏​សំរេចចិត្ត​ប្តឹង​ឲ្យ​សមត្ថកិច្ច​ ចាត់​ការ​តាម​ផ្លូវ​ច្បាប់​តែ​ម្តង​ទៅ​។ 


បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កសាងសំណំុរឿងបញ្ជូន​ ទៅការិយាល័យជំនាញ​ ចាត់ការបន្តតាមនីតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ