ព្រឹតិ្តការណ៍ថ្មីៗ

បញ្ជូនអ្នកស្នេហាបក្សីកីឡា និងបទល្មើសផ្សេងទៀត ទៅតុលាការ!

4 ខែ មុន 266 តូ សុផល

ភ្នំពេញ៖ នគរបាលខណ្ឌសែនសុខបានបញ្ជួនជនសង្ស័យ៩នាក់ទៅតុលាកាក្នុងសំណុំរឿង៥ករណី ក្រោយពីសមត្ថកិច្ចបញ្ចប់និតិវិធីសាកសួរួចមក។កាលពីម៉ោង០៨និង០០នាទីព្រឹកថ្ងៃទី២២ ខែ ឧសភា ឆ្នាំ ២០១៨។

សមត្ថកិច្ចប្រាប់ថា៖ កាបញ្ជួនជនសង្ស័យទាំង០៩នាក់ទៅកាន់តុលាកានាព្រឹកនេះបន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនពួកគេក្នុងមូលដ្ឋានខណ្ឌនាពេលកន្លងមកហើយបានបញ្ចប់និតិវិធីសួនាំរួចរាល់ក្នុងនោះមានប្រើប្រាស់គ្រឿងញៀនខុសច្បាប់៣ករណីប្រើប្រាស់អាវុធខុសច្បាប់(កាំភ្លើងប៊ិច)មួយករណីនិងរួមភេទជាមួយអនិតិជនមួយករណី។

នគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងទៀតថា ជនសង្ស័យទាំង០៩នាក់នេះកម្លាំងនគរបាលប៉ុស្តិ៍ទាំង៦បានធ្វើការឃាត់ខ្លួននាពេលកន្លងមកដោយការឃាត់ខ្លួននេះបន្ទាប់ពីកម្លាំងបានធ្វើការល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់រាល់បទល្មើសដែលអាចកើតមានហើយបានឃើញជនសង្ស័យទាំងនេះក៍ឃាត់ខ្លួន។

អធិការនគរបាលខណ្ឌសែនសុខក៍សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមជួយសហការណ៍និងផ្តាល់ព័ត៌មានដល់សមត្ថកិច្ចផងពាក់ព័ន្ធនិងករណីក្មេងទំនើង អំពើលួច ឆក់ផ្សេងៗជាពិសេសក្រុមក្មេងស្ទាវៗដែលប្រមូូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀនសូមរាយកាណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយស្រួលក្នុងការចុះបង្ក្រាប៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ