ព្រឹតិ្តការណ៍ថ្មីៗ

ផ្លូវជាប់សាលាសង្កាត់ចោមចៅ៣ កាន់តែវេទនាឆ្លងកាត់ ចៅសង្កាត់មិនខ្វល់

4 សប្តាហ៍ មុន 72 តូ សុផល

ភ្នំពេញ​ ៖ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ តាំងពីជាប់ឆ្នោតឡើងកាន់តំណែង កាលណាមក មិនខ្វល់ពីសុខទុក្ខប្រជាពលរដ្ឋ

ទោះជាផ្លូវរងការខូចខាត លូ តាមភូមិបាក់បែងយ៉ាងណាក៏ដោយ មិនខ្ចីយកភ្នែកមើល ដឹងតែសង្ងំក្នុងបន្ទប់ សញ្ញេ បោះត្រាលើឯកសារយកលុយ នេះបើតាមការលើកឡើងរបស់ប្រជាពលរដ្ឋ ។

ពលរដ្ឋនៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រអ៊ូគ្រាប់មាត់ ការងារណាត្រូវចំណាយលុយ ដើម្បីប្រយោជន៍រួមពលរដ្ឋរបស់ខ្លួនក្នុងមូលដ្ឋាន លោកចៅសង្កាត់ឆ្លើយថា ទុកឲ្យថ្នាក់លើចេញធ្វើទៅ រាល់ថ្ងៃ ធ្វើតែការងារណាដែលអត់ចំណាយលុយតិច ឬមិនចំណាយលុយ ដូចសម្អាតសម្រាម អនាម័យតាមផ្លូវម្តងម្កាល ទោះជាសង្កាត់មានចំណូលបែបណាក៏ដោយ ចៅសង្កាត់ដឹងតែវេចខ្ចប់ប្រមូលយកទៅផ្ទះ សូម្បីតែដីមួយឡានចាក់បំពេញជង្ហុក ក៏ចៅសង្កាត់មិនហ៊ានចំណាយដែរ ។

ស្របពេលដែលភ្លៀងកាន់តែធ្លាក់ រាល់ថ្ងៃ ផ្លូវ ក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ៣ ទោះជានៅជាប់នឹងសាលាសង្កាត់ផ្ទាល់ក៏ដោយ លោកចៅសង្កាត់ធ្វើតែមិនដឹង ចង់ពលរដ្ឋស្រែកអីក៏ស្រែកទៅ លោកប្រាប់ហើយថា ទុកឲ្យលោក អភិបាលខណ្ឌធ្វើទៅ លោកគ្មានលុយទេ ។ មកដល់ពេលនេះ ផ្លូវក្នុងភូមិព្រៃព្រីងត្បូង កាន់តែវេទនា ក្នុងការធ្វើដំណើរ ភក់ ទឹកលិច ជង្ហុក កាន់តែជ្រៅ ពលរដ្ឋគ្រាន់តែស្នើសុំ បានត្រឹមឈូសឆាយពង្រាប ដើម្បីងាយស្រួល ក្នុងការធ្វើដំណើរ ក៏លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅ៣ អត់ខ្វល់ ស៊ូសង្ងំក្នុងបន្ទប់ សញ្ញេ បោះត្រា ប្រមូលលុយទៅផ្ទះ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ