ព្រឹតិ្តការណ៍ថ្មីៗ

មន្ត្រី​គយ​ម្នាក់​បាន​ស្លាប់​ និង​មន្ត្រី​កង​រាជ​អាវុធហត្ថ​ម្នាក់​ទៀត​ រង​របួស​ធ្ងន់​ ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​ផ្លូវ​ជាតិ​លេខ​៤

4 ខែ មុន 147 តូ សុផល

ខេត្ត​ព្រះសីហនុ៖ នៅវេលា​ម៉ោង១១:២០នាទី ថ្ងៃ​ទី​២២​ ខែ​ឧសភា​​ ឆ្នាំ​២០១៨​ ថ្មី​ៗ​ នេះ​ មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​

នៅផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៧៣-១៧៤ ភូមិ​ត្រពាំងគា​ ឃុំ​ជើងគោ​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ រវាង​ រថយន្ត​១គ្រឿង​ម៉ាក​កាម​រី​បាឡែន​ ពណ៌​ ទឹកប្រាក់​ ផ្លាកលេខ​ភ្នំពេញ​2T-2534 បើកបរ​ដោយ​ឈ្មោះ​ ឆេង​ សុខនី​ ភេទ​ប្រុស​ អាយុ​៣៧ឆ្នាំ​ មុខរបរ​ មេ​បញ្ជាការ​រង​កងរាជ​អាវុធហត្ថ​ស្រុក​ព្រៃនប់​ និង​ អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ​ ញ៉ោម​ នៅ​ ភេទ​ប្រុស​ អាយុ​៣៨ឆ្នាំ​ មុខរបរ​ជា​មន្ត្រី​គយ​ប្រចាំ​ការ​នៅ​កំពង់​ផែ​ កែវផុស​ ។ មានទិសដៅពី​ខេត្ត​ព្រះសីហនុ​ ឆ្ពោះទៅ​ភ្នំពេញ​ លុះដល់ចំណុចខាងលើ​ ក៏​បាន​បុក​នឹង​រថយន្ត​ធុនធំ​១គ្រឿង​ពណ៌​បៃតង​ ផ្លាកលេខ​ភ្នំពេញ​3D-2056 សណ្តោងរឺម៉ក​ មានទិសដៅ​ផ្ទុយ​គ្នា​។
គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​ស្លាប់​ ១នាក់​ និង​រងរបួស​ធ្ងន់​ ១នាក់​ ៖
១-ឈ្មោះ​ ឆេង​ សុខនី​ រងរបួស​ ធ្ងន់​ បានបញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លីនិក​លិគឹមឌីវាលរេញ​ ។
២-ឈ្មោះ​ ញ៉ោម​ នៅ​ ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​ ។
-​អ្នកបើកបរ​រថយន្ត​ធុនធំ​ បាន​គេច​ខ្លួន​បាត់​ ក្រោយ​ពេល​កើតហេតុ​។
​រថយន្ត​ទាំ​ង​ ២គ្រឿង​ ខូចខាត​ធ្ងន់​ សមត្ថកិច្ច​ កំពុង​ចាត់​ចែង​ស្ទូច​យក​ចេញ​ពី​កន្លែង​កើត​ហេតុ​។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ