ព្រឹតិ្តការណ៍ថ្មីៗ

ឆបោកយកម៉ូតូទៅបញ្ចាំបាត់ ម្ចាស់តាមស្វែងរកមុខចាប់ប្រគល់ឲ្យសមត្ថកិច្ច

6 ខែ មុន 254 តូ សុផល

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋអះអាងថា ឆបោកយកម៉ូតូអ្នកដទៃទៅបញ្ចាំនៅម្តុំឃ្លាំងរំសេវ ហើយគេចខ្លួនបាត់៣ថ្ងៃ

ម្ចាស់តាមស្វែងរកឃើញមុខ នៅផ្ទះសំណាក់ម្តុំផ្សារកាណាសុីធី សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ចាប់ខ្លួនប្រគល់ឲ្យ នគរបាលប៉ុស្តិ៍ចោមចៅ១ កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ។ តែអ្វីមិនអាចដឹងការពិតលម្អិតបានពីភាគីជនសង្ស័យ ខណៈដែលសមត្ថកិច្ចកំពុងសាកសួរ ប៉ូលីសប៉ុស្តិ៍ចោមចៅ១ មិនអនុញាតិឲ្យអ្នកសារពត៌មានថតរូបភាពជនសង្ស័យ បានឡើយ សំណាងល្អ ជនរងគ្រោះ ជាសាច់ញាតិ កូនអ្នកសារពត៌មានដែរ ទើបអាចសុំការបំភ្លឺបាន ។

ជនរងគ្រោះ ឈ្មោះ វ៉ែន សុខហេង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ។ ម៉ូតូដែលជនសង្ស័យឆបោក យកទៅបាត់ ម៉ាក លេត ពណ៌ខ្មៅ ។ ចំណែកជនសង្ស័យ មិនត្រូវបានស្គាល់ឈ្មោះ ខណៈដែលជនរងគ្រោះ មិនទាន់ប្រាប់ឲ្យដឹងអស់ផង នគរបាលហៅចូលក្នុងបាត់ គ្រាន់តែដឹងថា មានទីលំនៅ ក្បែរខាងគ្នា តែមាន សង្សា នៅម្តុំផ្សារ កាណាសុីធី សង្កាត់ចោមចៅ២ ។

តាមសម្តីយុវជនរងគ្រោះ បានឲ្យដឹងថា កាលពីរសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ជនសង្ស័យបានពឹងឲ្យខ្លួន ឌុបជូនមកផ្ទះសំណាក់ ត្រពាំងថ្លឹង ក្បែរប៉ុស្តិ៍ចោមចៅ១ ហើយជនសង្ស័យប្រើល្បិចខ្ចីម៉ូតូ ថាទៅឌុបប្រពន្ធមួយភ្លែត បែជាទៅបាត់រហូត ហើយជនរងគ្រោះ អស់សង្ឃឹម ដឹងថាចាញ់បោកគេហើយ បានទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ១ហើយដែរ រួចបន្តតាមស្វែងរក លុះដល់រសៀលថ្ងៃទី២២ ខែឧសភា នេះស៊ើបសួរ ស្គាល់ដល់សង្សារ របស់ជនសង្ស័យ សុំឲ្យចូលរួមសហការ ទើបឈានដល់ចាប់ខ្លួនបាន ប្រគល់ឲ្យសមត្ថកិច្ច ចាត់ការតាមនីតិវិធី ។

ទោះជាយ៉ាងណាក្តី អ្នកសារពត៌មាន មិចអាចចូលទៅថតរូបភាពជនសង្ស័យបានឡើយ បានត្រឹមសុំការបំភ្លឺពីភាគីរងគ្រោះតែប៉ុណ្ណោះ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!