ព្រឹតិ្តការណ៍ថ្មីៗ

អាជ្ញាធរខណ្ឌសែនសុខធ្វើការលុបបំបាត់គំនរសំរាមចំនួន០៤ទីតាំងក្នុងសង្កាត់ក្រាំងធ្នង់

5 ខែ មុន 163 តូ សុផល

ភ្នំពេញ៖នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានណែនាំឲ្យមន្ត្រីខណ្ឌ

សហការជាមួយ ការិយាល័យបរិស្ថាន បុគ្គលិកក្រុមហ៊ុនសុីនទ្រី និងសង្កាត់ក្រាំងធ្នង់ ធ្វើការឈួសឆាយលុបបំបាត់ដេប៉ូសំរាមបាន០៤ទីតាំង ដែលប្រជាពលរដ្ឋតែងតែយកទៅបោះចោល ទីតាំងទី១ នៅផ្លូវលំ ភូមិសំរោងទាវចំនួន០២កន្លែង និងទីតាំងទី២ នៅលើខ្នងប្រឡាយទួលសំពៅ ភូមិក្រាំងអង្ក្រងចំនួន០២កន្លែង។

ដើម្បីរួមចំណែកក្នុងការថែរក្សាអនាម័យបរិស្ថាន ក្នុងមូលដ្ឋាន ក៏ដូចជាការចូលរួមថែរក្សាលើកកំពស់ទីក្រុងស្អាត រដ្ឋបាលខណ្ឌសែនសុខ ស្នើសុំឲ្យប្រជាពលរដ្ឋចូលរួមវេចខ្ចប់ និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ សូមកែទំលាប់ឃើញដីទំនេរ រឺទីស្ងាត់យកថង់សំរាមទៅបោះចោល។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ