ព្រឹតិ្តការណ៍ថ្មីៗ

អណ្តូងទឹកចំនួន១០ទៀតហើយ ត្រូវបានប្រគល់ជួនប្រជាពលរដ្ឋនៅឃុំអន្លង់វែងនិងឃុំបន្សាយរាក់ ក្រុងសំរោងខេត្តឧត្តមានជ័យ

4 សប្តាហ៍ មុន 54 តូ សុផល

ខេត្តឧត្តមានជ័យ ៖ កាលពីថ្ងៃទី២០ ខែឧសភាឆ្នាំ២០១៨នេះ លោកស្រី ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមដំណើរជាមួយក្រុមការងារមួយចំនួនទៀតបន្តប្រគល់អណ្តូងទឹកស្អាតចំនួន១០អណ្តូងទៀតនៅឃុំ អន្លង់វែង ស្រុកអន្លងវែង និងឃុំបន្សាយរាក់ ក្រុងសំរោងខេត្តឧត្តមានជ័យ ដែលជាអំណោយរបស់មហាឧបាសិកា ប៊ុន ស៊ាងលី និងឧបាសក លីន គ្រី ឪពុកម្តាយបង្កើតសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងអំណោយមូលនិធិរបស់អ្នកឧញ៉ា មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និង មហាឧបាសិកា ឌី ប៉ុក ឪពុកម្តាយបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន ដែលលោកបានទទួលអនិច្ចកម្មទៅហើយ ជួនដល់ប្រជាពលរដ្ឋប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។

នៅក្នុងឱកាសនៃពិធីប្រគល់អណ្តូងទឹក លោកស្រី ពេជ ចន្ទមុន្នី បានអោយដឹងថាការប្រគល់អណ្ដូងទឹកជូនប្រជាពលរដ្ឋនាពេលនេះគឺបានបង្ហាញពីការយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះប្រជាពលរដ្ឋនៅតាមតំបន់ជនបទដាច់ស្រយ៉ាលដែលកំពុងជួបនូវបញ្ហា បង្វះទឹកស្អាតប្រើប្រាស់នារដូវប្រាំង។ លោកស្រីបានបញ្ជាក់ថា ជានិច្ចកាលសម្តេចទាំងពីរ តែងគិតគូរអំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង។

ក្នុងនោះការប្រគល់ជាក់ស្ដែងនៅក្នុងឃុំ អន្លង់វែង ស្រុកអន្លងវែង ចំនួន៥ អណ្ដូង និង ៥អណ្ដូងទៀតនៅក្នុងឃុំបន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តមានជ័យ។ ក្នុងឱកាសនៃពិធីប្រគល់អណ្តូងទឹកនេះ ដោយមានការស្នើសុំបន្ថែមពីប្រជាពលរដ្ឋនៅក្នុងឃុំទាំង២ខាងលើ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានថែមជូនមួយឃុំៗចំនួន៣អណ្តូងថែមទៀត សរុបចំនួន៦អណ្តូង ដោយលោកស្រីចាត់អោយក្រុមការងារជាងចុះសិក្សាទីតាំង និងខួងជូននាពេលឆាប់ៗខាងមុខនេះ។ ហើយលោកស្រីបានបញ្ជាក់ថានៅក្នុងឱកាសបោះឆ្នោតខាងមុខនេះ សូមបងប្អូនពលរដ្ឋអញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា គឺនៅថ្ងទី២៩ខែ កក្តដានេះ។

សូមជម្រាបថានៅក្នុងឱកាសនោះដែរលោកស្រីបានដឹកនាំសមាគគ្រូទេព្យស្ម័គ្រចិត្តយុវជនសម្តេចតេជោចុះជួយពិនិត្យនិងព្យាបាលសុខភាពជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែររួមទាំងផ្តល់ថ្នាំពេទ្យមួយចំនួនទៀត។ លើសពីនោះក៏មានស្រ្តីម្នាក់មានជំងឺ ពក ក រ៉ាំរ៉ៃ គ្មានលទ្ឋព្យាបាល លោកស្រីនិងក្រុមគ្រូពេទ្យទទួលយកមកព្យាបាលនៅរាជធានីភ្នំពេញជួន រាល់ការចំណាយព្យាបាលទាំងអស់គឺជាបន្ទុករបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋិបណ្ឌិតផ្ទាល់ ដោយមិនគិតពីពូជសាសន៍ និន្នាការនយោបាយ អ្វីនោះទេ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ