ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធ ដឹកនាំកម្លាំងប្រជាការពារខណ្ឌ ចុះបាញ់លាងសំអាតការ៉ូឡា នៅឧទ្យានសានដរ័សុន

4 ខែ មុន 102 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃច័ន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៦ និង០០នាទីល្ងាច លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកម្លាំងប្រជាការពារខណ្ឌ ចុះបាញ់លាងសំអាតការ៉ូឡា នៅឧទ្យានសានដរ័សុន (សួនគោរព្រៃ) ខាងជើងរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ក្នុងនោះលោក អភិបាល បានឲ្យកម្លាំងប្រជាការពារខណ្ឌ បាញ់លាងសំអាតកាកសំណល់ ក្លឹនឆ្អាប ធ្យូង ខ្លាញ់ និង ដី ជាប់នៅលើការ៉ូឡា ដែលសល់ពីការលក់ដូររបស់បងប្អូនប្រជាពលរដ្ឋនៅទីតាំងនោះ ។

សូមបញ្ជាក់ថា៖ ទីតាំងឧទ្យានសានដរ័សុន (សួនគោរព្រៃ) នេះត្រូវបានរដ្ឋបាលខណ្ឌ បញ្ឈប់ទាំងស្រុង នូវការលក់ដូររបស់បងប្អូនអាជីវករ ដោយសារកន្លងមកមានភាពអនាធិបតេយ្យ លក់ដូរគ្មានសណ្តាប់ធ្នាប់ របៀបរៀបរយ មិនចូលរួមថែរក្សាអនាម័យបរិស្ថាន ក្រោយពីការលក់ដូររួច មានក្លឹនឆ្អាប ការ៉ូឡាប្រឡាក់ធ្យូង ខ្លាញ់ ព្រមទាំងដាក់សម្ភារៈលក់ដូរគ្មានរបៀបរៀបរយ និងការឈប់ចតរបស់បងប្អូនដែលមកហូបអាហារគ្មានសណ្តាប់ធ្នាប់ បង្កការកកស្ទះដល់អ្នកធ្វើចរាចរឆ្លងកាត់ ជាពិសេសស្ទះដល់រថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ