ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋបាលខេត្ត ផ្សព្វផ្សាយសុវត្ថិភាពចំណីអាហារ បន្លែ ផ្លែឈើគ្នានសារធាតុគីមី 

3 ខែ មុន 83 តូ សុផល

ខេត្តព្រះសីហនុ៖ រសៀលថ្ងៃច័ន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ ផ្សព្វផ្សាយសុវត្ថិភាពចំណីអាហារ បន្លែ ផ្លែឈើ គ្នានសារធាតុគីមី ដោយមានការចូលរួមពីមន្ទីរទេសចរខេត្ត មន្ទីរសុខាភិបាល សាខាកាំកុងត្រូល និងតំណាងម្ចាស់ភោជ នីយដ្ឋាន អាហាដ្ឋាន ក្នុងក្រុងព្រះសីហនុ ។

ឯកឧត្យម យន្ត មីន មានប្រសាសន៍សំណេះសំណាលជាមួយម្ចាស់ភោជនីយដ្ឋានអាហាដ្ឋានថា រដ្ឋបាលខេត្តព្រះសីហនុ មានគោលបំណងផ្សព្វផ្សាយដល់ម្ចាស់អាហារដ្ឋាន ភោជនីយដ្ឋានចូល រួមសហការដាក់តាំងផលិតផលម្ហូបអាហា បន្លែ ផ្លែឈើ ដោយគ្នានសារធាតុគីមី ធានាបានសុវត្ថិភាព សុខមាលភាពរបស់ប្រជាពលរដ្ឋក៍ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។

ដោយសារបច្ចុប្បន្នខេត្តព្រះសីហនុ កំពុងត្រូវបានចាប់អារម្មណ៍ពីអ្នកវិនិយោគ និងទេស ចរណ៍ ដែលទាមទារឲ្យយើងធានាបាននូវសុវត្ថិភាពចំណីអាហារ បន្លែ ផ្លែឈើគ្នានសារធាតុគីមី និងបំផុសអោយប្រជាពលរដ្ឋចូលរួមថែរក្សាគុណភាពអនាម័យម្ហូបអាហារ ដោយគ្នានសារធាតុគីមី ។ 

ឯកឧត្តម យន្ត មីន បន្តថា រដ្ឋបាលខេត្តនឹងរៀបចំដាក់តាំងពិព័រណ៍ម្ហូបអាហារ បន្លែ ផ្លែឈើ និងផលិតផលក្នុងស្រុកលើកទី១ ដែលគ្មានសារធាតុគីមី ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែររយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ខាងមុខ និងបំផុសស្មារតីប្រជាពលរដ្ឋឱ្យងាកមកចាប់អារម្មណ៍ម្ហូបអាហារ បន្លែ ផ្លែឈើគ្មានសារធាតុគីមី មិនប៉ះពាលដល់សុខភាពអ្នកបរិភោគ ។ ដូច្នេះម្ចាស់ភោជនីយដ្ឋាន អាហារ ដ្ឋាន ម្ចាស់កសិដ្ឋានដាំបន្លែ ផ្លែឈើ និងចិញ្ចឹមសត្វ ចូលរួមយកផលិតផលរបស់ខ្លួន មកដាក់តាំងក្នុងពិពណ៍ម្ហូបអាហារ បន្លែ ផ្លែ ឈើគ្នានសារធាតុគីមី ដែលជាស្នាដៃរបស់ខ្លួនមកដាក់តាំងពិព័រណ៍ ដើម្បីបញ្ជាក់ថា ម្ហូបអាហារ បន្លែ ផ្លែឈើនៅខេត្តព្រះសីហនុ មិនមាន ការប្រើប្រាស់សារធាតុគីមីហាមឃាត់ប៉ះពាល់សុខភាព ។ 

ដោយឡែកលោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ និយាយថា ពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារ បន្លែ ផ្លែឈើគ្នានសារធាតុគីមី ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងជាការឆ្លើយតបទៅនឹងគោលនយោបាយក្រសួងទេសចរណ៍ឲ្យបង្កើតព្រឹត្តការណ៍ក្នុងមួយឆ្នាំ ២ដង ដើម្បីលើកកម្ពស់សុខមាលភាពប្រជា ពលរដ្ឋ និងភ្ញៀវទេសចរមកលេងកម្សាន្តនៅខេត្តព្រះសីហនុកាន់តែច្រើនបន្ថែមទៀត ។ 

រដ្ឋបាលខេត្ត បានរៀបចំនូវក្រុមការងារ៥ ដើម្បីដំណើរការនៃកម្ម វិធីតាំងពិព័រណ៍ម្ហូបអាហារ បន្លែ ផ្លែឈើគ្មានសារធាតុគីមី

ក្រុមទី១ ឃោសនា ផ្សព្វផ្សាយ 

ក្រុមទី២ ទំនាក់ទំង ជំរុញម្ចាស់ភោជនីយ ដ្ឋាន ម្ចាស់ចម្ការ និងម្ចាស់កសិដ្ឋានចូលរួមដាក់តាំងម្ហូបអាហារ បន្លែផ្លែឈើ ផលិតផលរបស់ខ្លួន ។

ក្រុមទី៣ ការងារការពារសន្តិសុខ សុវត្តិភាព និងចរាចរ ។

ក្រុមទី៤ រៀបចំស្តង់ពិព័រណ៍ និងការប្រគំតន្រ្តី និងក្រុមទី៥ អប់រំផ្សព្វផ្សាយ អំពីលក្ខណៈបច្ចេកទេសលើម្ហូបអាហារ បន្លែ ផ្លែឈើមានអនាម័យ គ្មានជាតិគីមី ៕ 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ