ព្រឹតិ្តការណ៍ថ្មីៗ

ជាតិនេះមិនរស់ទេ ស្ពៃក្តោបនាំចូលពីប្រទេសវៀតណាម មានផ្ទុកកាកសំណល់ថ្នាំកសិកម្ម ….

10 ខែ មុន 209 តូ សុផល

ខេត្តតាកែវ៖នៅរសៀលថ្ងៃច័ន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២១ ឧសភា ២០១៨ រថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានចុះមកត្រួត ពិនិត្យទំនិញជាប្រភេទបន្លែ ផ្លែឈើ នៅច្រកទ្វារអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ។

នៅក្នុងប្រតិបិត្តការណ៍ចុះត្រួតពិនិត្យទំនិញ ដែលនាំចូលពីប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិភ្នំដិន ពីសំណាក់រថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុង ត្រូលនេះដែរ ក៏មានការសហការត្រួតពិនិត្យពីមន្រ្តីជំនាញកាំកុងត្រូលខេត្តដែលដឹកនាំដោយលោក ប៉ោ លាងគង់ ប្រធានសាខា និងមន្រ្តីជំនាញកាំកុងត្រូល ប៉ូលីស មន្រ្តីគយ ដែលឈរជើងនៅច្រកទ្វារភ្នំដិននេះ ។

ទំនិញដែលជាប្រភេទបន្លែ និងផ្លែឈើ ត្រូវបានមន្រ្តីជំនាញកាំកុងត្រូល បានដកហូតធ្វើជាគំរូយកមកធ្វើត្តេស៍ នៅក្នុងរថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ទាំង២៥មុខនោះ គឺរកឃើញស្ពៃក្តោបដែលមានវត្តមានសំណល់ថ្នាំកសិកម្មនៅលើស្ពៃក្តោបនេះ ។
លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានថ្លែងឲ្យដឹងនៅរសៀលថ្ងៃនេះថា បន្ទាប់ពីរថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូលបានធ្វើការត្រួតពិនិត្យ និងធ្វើត្តេស៍ទៅលើបន្លែ ផ្លែឈើទាំង២៥មុខ នោះគឺយើងបានរកឃើញស្ពៃក្តោបមានវត្តមានសំណល់ថ្នាំកសិកម្ម ដែលធ្វើឲ្យប៉ះពាល់សុខភាពដល់បងប្អូនប្រជាពលរដ្ឋ ដូច្នោះចាប់ពីពេលនេះតទៅ ស្ពៃក្តោបនឹងមិនអនុញ្ញាតឲ្យនាំចូលក្នុងទីផ្សារកម្ពុជាទៀតឡើយ ៕ដោយសុខន

ស្ពៃក្តោបដែលនាំចូលពីប្រទេសវៀតណាម ត្រូវបានមន្ត្រីជំនាញកាំកុងត្រូលខេត្តតាកែវ រកឃើញមានផ្ទុកកាកសំណល់ថ្នាំកសិកម្ម ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ នឹងមិនអនុញ្ញាតឲ្យនាំចូលក្នុងទីផ្សារកម្ពុជាទៀតឡើយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!