ព្រឹតិ្តការណ៍ថ្មីៗ

រាយខ្សែលួសភ្លើងពទ្ធ័ជំុវិញរោងចិញ្ចឹមមាន់ការពារកុំអោយចោរលួច!!!ភ្លេចខ្លួនត្រូវឆក់ស្លាប់ខ្លួនឯង

6 ខែ មុន 461 តូ សុផល

(តាកែវ)៖បុរសម្នាក់ត្រូវបានឆក់ខ្សែភ្លើងស្លាប់ភ្លាមៗ បន្ទាប់ពីបានរាយខ្សែលួសភ្លើង ពទ្ធ័ជំុវិញរោងចិញ្ចឹមមាន់

ដើម្បីការពារកុំអោយចោរចូលលួចមាន់ តែភ្លេចខ្លួន ស្រាប់តែដើរទៅមើល មាន់ ប៉ះចំខ្សែភ្លើងឆក់ស្លាប់ខ្លួនឯងតែម្តង។ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១៨:៣០ ថ្ងៃអាទិត្យ៦កើត ខែជេស្ថ ឆ្នាំចរ សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅភូមិសូរភី ឃំុរនាម ស្រុកទ្រាំង ខេត្តតាកែវ។បើតាមប្រពន្ធជនរងគ្រោះបានឲ្យដឹងថា ប្តីរបស់គាត់ឈ្មោះទី មករា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃំុកើតហេតុខាងលើ នៅមុនពេលកើតហេតុប្តីរបស់គាត់បានយកខ្សែលួសទៅពង្រាយពទ្ធ័ជំុវិញរោងចិញ្ចឹមមាន់នៅក្បែរផ្ទះ រួចភ្ជាប់ជាមួយភ្លើងអគ្គីសនីជាប្រចាំនៅពេលយប់ដើម្បីការពារចោរចូលលួចមាន់។ប្រពន្ធជនរងគ្រោះបានឲ្យដឹងទៀតថា ស្រាប់តែរសៀលថ្ងៃកើតហេតុប្តីរបស់គាត់បានដើរទៅមើលទ្រុងមាន់ ក៌បានប៉ះនិងខ្សែលួសដែលបានភ្ជាប់ជាមួយភ្លើងក៌បានឆក់ស្លាប់តែម្តង។ក្រោយកើតហេតុកម្លាំងជំនាញបានចុះទៅធ្វើការស្រាវជ្រាវ និងដោយមានការបំភ្លឺពីគ្រួសារសព ជំនាញបានសន្និដ្ឋានថាជនរងគ្រោះពិតជាបានស្លាប់ដោយសារតែឆក់ចរន្តអគ្គីសនីពិតប្រាកដមែន បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយbong.khorn

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!