ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ត្រូវសមត្ថកិច្ចខណ្ឌមានជ័យឃាត់ខ្លួន

4 ខែ មុន 82 តូ សុផល

ភ្នំពេញ៖ អនុវត្តន៍តាមបទបញ្ជា នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាដោយ លោកវរសេនីយ៍ឯក តេង ស៊ីណូ អធិការខណ្ឌមានជ័យ ស្តីពីការបង្ក្រាបគ្រឿងញៀនដូចភ្លៀងរលឹម នៅថ្ងៃ ច័ន្ទ ៧ កើត ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​២០ និង ៣០នាទី កម្លាំងនគរបាលប៉ុស្តិ៍​ចាក់អង្រែលើ បានធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ហើយពេលមកដល់​ចំណុចវាលខ្សាច់ ផ្លូវ​៦០ម៉ែត្រ ភូមិ ព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បានឃាត់​ខ្លួន​ជនសង្ស័យ​ចំនួនម្នាក់ ពីបទ ជួញដូរដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន។

លោកវរសេនីយ៍ឯក តេង ស៊ីណូ បានអោយដឹងថា ជនសង្ស័យ ​ឈ្មោះ ម៉ៅ សុភ័ក្រ្ត ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ​និង ទីលំ​នៅ ​ មិនពិតប្រាកដ ។

វត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន)​ ចំនួន ២២ កញ្ចប់ថង់តូច និង ទូរស័ព្ទដៃ (ចាស់) ចំនួន ០១ គ្រឿង ។

បច្ចុប្បន្ន​​ជន​សង្ស័យឈ្មោះ ម៉ៅ សុភ័ក្រ្ត ឃាត់​ខ្លួននៅ​អធិការដ្ឋាននគរ​បាល​ខណ្ឌមានជ័យ ដើម្បី​កសាង​​សំណុំ​រឿងចាត់តាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ