ក្តៅៗ ឃាតកម្មសម្លាប់បុរសម្នាក់ច្រកក្នុងបាវយកទៅបោះចោល

1 ខែ មុន 255 តូ សុផល

សៀបរាប ៖ បើតាមសេចក្តីរសយការណ៍បឋមមកថា កាលពីវេលាម៉ោង ០៦ព្រឹក ថ្ងៃទី២១ ឧសភា

នេះស្ថិតត្រង់ចំណុច ដីឡូត៍មួយកន្លែងក្នុងក្រុមទី ២០ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប បានប្រទះឃើញសាកសពបុរស ម្នាក់ច្រកក្នុងបាវពណ៌ស សង្ស័យជាករណីឃាតកម្ម ។

ខណ:ពេលនេះសមត្ថកិច្ចបានធ្វើការ ឃាត់ខ្លួនមនុស្សចំនួន ៤នាក់ យកទៅសាកសួរខណៈ ត្រូវប្រជាការពារបានឃើញបុរសចំណាស់ម្នាក់ក្នុងចំណោមគ្នា៤ នាក់នេះកំពុងអូសសាកសពចេញក្រៅរបងដីឡូត៍ ។

សាកសព​ត្រូវ​បាន​ស្គាល់អត្តសញ្ញាណមាន​ឈ្មោះ​ឆៀក ប៊ុ​ន​ណា អាយុ​៣៥​ឆ្នាំ ជា​កម្មករ​សំណង់ មានស្រុក​កំណើត​នៅ​ភូមិ សំរោង​ក្នុង ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង បច្ចុប្បន្ន​ នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។​

ពត៌មានបន្ថែមនឹងផ្សាយបន្តទៀត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ